សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តក្រចេះ ករណីជនត្រូវចោទ​​ចំនួន ១០នាក់ ​​ពី​​បទដឹកជញ្ជូន រក្សាទុក​ និងជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តក្រចេះ ចុះថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២៤​ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែល​មាន​ជនត្រូវចោទ​​ចំនួន ១០ នាក់ ជាប់​​ពី​​បទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវ​សារធាតុ​ញៀន រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និងដាំដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តក្រចេះ ខេត្តតាកែវ និងរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២៣ ឆ្នាំ២០២៤។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​យុត្តិធម៌​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៦​ ខែមករា​ ឆ្នាំ​២០២៤។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ បានឱ្យដឹងទៀតថា​ ចំណែក​វត្ថុតាង​មួយ​ចំនួន​មានដូចជា៖ រុក្ខជាតិងាយនឹងក្រោម (កញ្ឆាស្ងួត) ទម្ងន់ ៤៣,៧ គីឡូក្រាម រុក្ខជាតិញៀន (កញ្ឆាស្រល់) ចំនួន ១៤០០ ដើម គ្រប់ពូជកញ្ឆា ទម្ងន់ ១៨៤,៤៨ ក្រាម និងទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន។

ក្នុងចំណោមជនត្រូវចោទ​​ចំនួន ១០ នាក់ខាងលើ ឈ្មោះ អេង អង ភេទប្រុស និង​ ឈ្មោះ អ៊ួង សុបញ្ញា ភេទប្រុស ជាប់​​ពី​​បទល្មើស​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន។
ឈ្មោះ ជុន ញ៉ាញ់ ភេទស្រី និង ឈ្មោះ ហេង ហត់ ភេទប្រុស (គ្មានសាវតាជាតិ) ជាប់​​ពី​​បទល្មើស​រក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន។
ឈ្មោះ DANH TIEP ហៅលី ភេទប្រុស ជាប់​​ពី​​បទល្មើស​ដាំដោយ​ខុស​ច្បាប់​នូវសារធាតុញៀន និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។
ឈ្មោះ ដែន រ៉ានី ភេទស្រី ឈ្មោះ ហុង ហុង (គ្មានសាវតាជាតិ) អញ្ញាតជន ឈ្មោះ ស្រីរ័ត្ន ភេទស្រី ឈ្មោះ ចេក ភេទប្រុស (គ្មានសាវតាជាតិ) ជាប់​​ពី​​​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។

...

ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តក្រចេះ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លើជនត្រូវចោទ ចំនួន ៣ នាក់ ឈ្មោះ អេង អង ភេទប្រុស ឈ្មោះ អ៊ូង សុបញ្ញ ភេទប្រុស និងឈ្មោះ ជុន ញ៉ាញ់ ភេទស្រី ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ដោយឡែកជនត្រូវចោទផ្សេងទៀត ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print