ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស រកឃើញយានយន្តល្មើសចំនួន ៦៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ប្រភពដដែលបន្តថា ចំនួនគោលដៅសរុប ៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៩៥គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១២៧គ្រឿង និងម៉ូតូ ៧៦៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៦១គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៨៦គ្រឿង និងម៉ូតូចំនួន ៥៧៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៨,២១២គ្រឿង រថយន្តធំ ២២៨គ្រឿង រថយន្តតូច ៣,៥៨៨គ្រឿង ម៉ូតូ ១៤,៣៩៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣,២៤៧គ្រឿង, រថយន្តធំ ៨៣គ្រឿង, រថយន្តតូច ១,៧១៩គ្រឿង និងម៉ូតូ ១១,៤៤៥គ្រឿង (១១,៤៤៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា