ខ្សែការពារ Ake រកបានគ្រាប់បាល់ចុងម៉ោងជួយ Man City ឈ្នះ Spurs នៅ FA Cup ជុំទី៥

ចែករំលែក៖

គ្រាប់ បាល់ ចុង ម៉ោង របស់ខ្សែការពារ Nathan Ake បាន ជួយ ឲ្យ Manchester City ទទួល បាន ជ័យ ជម្នះ ជា លើក ដំបូងក្នុង ការ ទៅ លេង ដល់ ទៅ៦ដង នៅ កីឡដ្ឋាន Tottenham Hotspur និង បាន មួយ គ្រាប់ ក្នុង ការ ប្រកួត FA Cup ជុំ ទី៥។

 Man City ទំនងជាត្រូវដោះស្រាយការលេងឡើងវិញ បន្ទាប់ពីបាត់បង់ឱកាសជាបន្តបន្ទាប់ មុនពេល Ake រកបានគ្រាប់បាល់ដំបូងរបស់ពួកគេនៅកីឡដ្ឋាននេះ បន្ទាប់ពីការសម្រុក៥លើកជាប់ៗគ្នាក្នុងរយៈពេល២នាទីដែលនៅសល់ពីសំណាក់ក្រុមម្ចាស់ផ្ទះ ខណៈដែលអ្នកចាំទី Guglielmo Vicario របស់ Spurs មិនអាចទប់ជ្រុងរបស់ Kevin de Bruyne ក្រោមសម្ពាធពី Ruben Dias

 វាគឺជាការខកចិត្តដ៏ជូរចត់សម្រាប់ Spurs បន្ទាប់ពីមានសកម្មភាពការពារពីខាងក្រោយ ហើយបានផ្តល់ឱកាសដល់ Man City ក្នុងការប្រជែងពានរង្វាន់បន្តទៀតនៅរដូវកាលនេះ។

 Spurs ស្ទើរតែត្រូវបាននាំមុខដោយក្រុមភ្ញៀវនៅតង់ទី១ទៅហើយើនៅពេលដែល Man City មានការគ្រប់គ្រងបាល់ដំបូងរបស់Oscar Bobb ត្រូវបានច្រានចោលសម្រាប់បាល់ offside Vicario ក៏បានជួយសង្គ្រោះបានយ៉ាងល្អពី Bernardo Silva De Bruyne ក៏ខ្ជះខ្ជាយឱកាសមួយដែរក្នុងការស្វែងរកគ្រាប់បាល់នាំមុខ ហើយ Pierre-Emile Hojbjerg ក៏មានឱកាសមួយទៀតនៅពេលដែលបានបញ្ជូនបាល់ឲ្យ Phil Foden មិនបានសម្រេច។

 ជ័យជម្នះនេះបានធ្វើឲ្យក្រុម Man City មានឱកាសក្នុងការប្រជែងពានរង្វាន់២ក្នុងស្រុកនៅរដូវកាលនេះគឺ FA Cup និង Premier League ខណៈដែល Spurs បាត់បង់ការប្រជែងពានក្នុងស្រុកអស់ចំនួន២ហើយគឺពាន League Cup និង FA Cup នេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print