ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការ ជ្រើសរើសពលទាហាន ថ្មីចំនួន ១១១នាក់ សម្រាប់បំពេញក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្ស ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។
រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
...