យានយន្តល្មើសចំនួន ៤៧១គ្រឿងទៀត ត្រូវបានផាកពិន័យនៅទូទាំងប្រទេស​នាថ្ងៃ​ទី​២៧​ ខែមករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៤៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣០គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៨៤គ្រឿង និងម៉ូតូ ៥៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៧១គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៨គ្រឿង និងម៉ូតូចំនួន ៤៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៨,៨៤២គ្រឿង រថយន្តធំ ២៣១គ្រឿង រថយន្តតូច ៣,៦៧២គ្រឿង ម៉ូតូ ១៤,៩៣៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣,៧១៨គ្រឿង, រថយន្តធំ ៨៦គ្រឿង, រថយន្តតូច ១,៧៥៧គ្រឿង និងម៉ូតូ ១១,៨៧៥គ្រឿង (១១,៨៧៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print