ខេត្តរតនគិរី៖ ការកាប់រុករាននិងដុតបំផ្លាញព្រៃឈើរាប់រយហិកតាយកដីរដ្ឋធ្វើជាកម្មសិទ្ធិនោះត្រូវបានក្រុមការងារចុះស្រាវជ្រាវពិនិត្យជាក់ស្ដែងហើយដោយយោងលិខិតបង្គាប់ការលេខ០៤១ល,ប,កចុះថ្ងៃ១៨ ខែកញ្ញាឆ្នាំ២០២៣របស់រដ្ឋបាលខេត្តរតនគិរី យោងលិខិតបង្គាប់ការលេខ០០៣ចុះថ្ងៃ២២ ខែមករា ឆ្នាំ២០២៤របស់រដ្ឋបាលស្រុកូនមុំ បទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីផងដែរ។
ទើបនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ក្រោមការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមមាន: កម្លាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងបរិស្ថាន កម្លាំងស្នងការដ្ឋានខេត្តមន្ត្រីសុរិយោដីខេត្តមេបញ្ជាការរងកងរាជអាវុធខេត្តលោកអភិបាលរងស្រុកកូនមុំ កងរាជអាវុធហត្ថស្រុកកូនមុំអធិការស្រុកកូនមុំផងដែរ។
ចុះត្រួតពិនិត្យជាក់ស្ដែងដល់ទីតាំងអំពីស្ថានភាពការកាប់បំផ្លាញទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។
ការចុះត្រួតពិនិត្យនោមានចំនួន ៤ទីតាំងស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខខេត្តរតនគិរីឃើញថាទីតាំងទី១ ត្រង់ចំណុចទំពាំងកំភេម និយាមកាលេខ០៦៨៣ ២១០- ១៥១ ៦៧៦៩។
ទីតាំងទី២ ត្រង់ចំណុចជើងភ្នុំគ្រែខាងត្បូងនិយាមកាលេខ០៦៨២៨១៩-១៥១៧២៧៤។
ទីតាំងទី៣ ត្រង់ចំណុចខ្នងភ្នុំគ្រែនិយាមកាលេខ០៦៨២៤៣៦-១៥១៩១៤៣ និងទីតាំទី៤ ស្ថិតនៅជើងភ្នុំគ្រែខាងជើងនិយាមកាលេខ០៦៨២៣៣៩-១៥២០១៧៩ ដែលបានកាប់ទន្ទ្រាន។
ក្នុងនោះភាគច្រើនជាដីកាប់រានចាស់ និងថ្មី តែបច្ចុប្បន្នដីខាងលើខ្លះៗត្រូវបានប្រជាពលរដ្ឋដាំដំឡូងមី ខ្លះទៀតដាំកៅស៊ូស្វាយចន្ទីនឹងបានកសាងសាលាបុណ្យមិនទាន់ប្រក់ដំបូលនឹងមានព្រះសង្ឃគង់នៅផងដែរ។
ដីដែលបានកាប់រានទាំង៤ទីតាំងខាងលើនេះនៅមិមិនទាន់ដឹងថាចំនួនប៉ន្មានហិកតានៅឡើយទេ រងចាំគណកម្មការគ្រប់គ្រងដីរដ្ឋពិនិត្យជាក់ស្ដែងសិន៕ ដោយ៖ ជីវ័ន្ត