បំពាក់គឿងឥស្សរិយយស ដល់ក្រុមវេជ្ជបណ្ឌិត កងទ័ពដោះប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស ថាង ហាវ(TANG HAO)ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយសសហមេត្រី ថ្នាក់អស្សឬទ្ធិ ជូនដល់ក្រុមវេជ្ជបណ្ឌិតឯកទេសទី១៨ នៃកងទ័ពដោះប្រជាជនចិន ៤រូប ត្រូវបញ្ចប់បេសកកម្ម រយៈពេលមួយឆ្នាំ នៅមន្ទីរពេទ្យព្រះកេតុមេលា នាព្រឹកថ្ងៃ ទី ២៧ ខែ មករា ឆ្នាំ ២០២៤នេះ ។

ក្នុងរបាយការណ៍ អានដោយលោក ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ- ហិរញ្ញវត្ថុ ក្រសួង ការពារជាតិ នាយក មន្ទីរពេទ្យព្រះកេតុមាលា រំលេចឲ្យដឹងថា ៖ ក្រោមជំនួយរបស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ នៃកងទ័ពជើងទឹកចិន មន្ទីរពេទ្យព្រះកេ តុមាលា មានការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំឥតឈប់ឈរ ។ ជាក់ស្ដែងនៅឆ្នាំ ២០២៣ កន្លង មកនេះ ក្រុមវេជ្ជបណ្ឌិតឯកទេសទី ១៨ សម្រេចការងារជាច្រើន ដូចជា: វះកាត់ខួរក្បាល វះកាត់ឆ្អឹងខ្នង បង្រៀនការថត ឆ្លុះMRI និងព្យាបាលជម្ងឺក្រពះពោះវៀនជាដើម ហើយពួកគាត់សុទ្ធតែជាអ្នកជំនាញឯកទេសដែលមានបច្ចេកទេស រៀងៗខ្លួន ។ ពួកគាត់បានរួមចំណែកដ៏សំខាន់សម្រាប់ការលើកកម្ពស់កម្រិតសុខាភិបាល និងការអភិវឌ្ឍន៍ជាចីរភាពដល់មន្ទីរពេទ្យព្រះកេតុ មាលា ទទួលបានការវាយតម្លៃខ្ពស់ពីមន្ទីរពេទ្យ អ្នកជម្ងឺ និងក្រុមគ្រួសារ សាធារណៈជនផងដែរ។ 

លោកវរសេនីយ៍ឯកពិសេស ថាង ហាវ (TANG HAO) ប្រធានអនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ថ្លែងការអបអរសាទរចំពោះវេជ្ជបណ្ឌិតឯកទេសចិនចំនួន ៤រូប បញ្ចប់បេសកកម្មដោយជោគជ័យ និងទទួលការបំពាក់មេដាយ និងប័ណ្ណ សរសើរក្រសួងការពារជាតិកម្ពុជា ។ លោកបន្តទៀតថា ៖ ឆ្នាំ ២០២៣ នេះ ក្រុមវេជ្ជបណ្ឌិតឯកទេសចិន ពុះពារជួយពិនិត្យព្យាបាលជម្ងឺ ជួយវះកាត់ជម្ងឺបានជាច្រើនលើក ។  លោកបញ្ជាក់ទៀតថាៈ ក្រុមគ្រូពេទ្យចិនទី១៩ នឹងមកដល់កម្ពុជា ដើម្បីរួមសហការលើកកម្ពស់ផ្នែកសុខា ភិបាល និងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ លើការកសាងជោគវាសនារួមកាន់តែពេញលេញ ។ 

ក្នុងនាមលោក នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការ ពារជាតិ លោកឧត្តមសេនីយ៍ឯក មុឹង ពន្លក ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខការពារជាតិ និងថ្លែងអំណរគុណ ចំពោះក្រុមវេជ្ជបណ្ឌិត ក៏ដូចជា បក្ស-រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយជាច្រើន និងជាបន្តបន្ទាប់ ជួយស្តារ និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសជួយដល់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)និយាយរួមនិងដោយឡែកសម្រាប់មន្ទីរពេទ្យព្រះកេតុមាលា នាពេលកន្លងមក ធ្វើឲ្យយមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងកិច្ចការពារជាតិ និងពិនិត្យ – ព្យាបាលជម្ងឺ សង្គ្រោះអាយុជីវិត(ខ.ភ.ម)និងប្រជាពលរដ្ឋកម្ពុជា ។ ក្នុងបរិកាផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ដំបូង មានមិត្តចិនតែមួយគត់ ដែលផ្តល់វ៉ាក់ សាំងជម្ងឺកូវីដ-១៩ រាប់លានដូសមកដល់កម្ពុជា ចាក់ជូនប្រជាជន ចាកផុតពីជម្ងឺដ៏កាចសាហាវមួយនេះ ។ 

ចំណងមិត្តភាព ដែកថែបរវាងកម្ពុជានិងចិន មិនអាចនរណាបំបែកបានឡើយ ។ 

គួររំលឹកផងដែរថា ៖ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៧ កន្លង ក្រសួងការពារប្រទេសនៃសាធារណប្រជាមានិតចិន បានបញ្ចួន វេជ្ជបណ្ឌិតឯកទេស វិស្វករជាបន្តបន្ទាប់មកជួយបង្ហាត់ បង្រៀន សហការជាមួយក្រុមវេជ្ជបណ្ឌិតនាមន្ទីរពេទ្យព្រះកេតុមាលា ដោយជ្រើសរើសចេញពីមន្ទីរពេទ្យផ្សេងៗគ្នាដែលល្បីឈ្មោះ នៃកងទ័ពរដោះប្រជាជនចិន ។ ប៉ុន្តែចាប់ពីឆ្នាំ២០១២ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់ភារកិច្ច ដល់សាកលវិទ្យាល័យវេជ្ជសាស្ត្រ កងទ័ពជើងទឹកចិន សហការជួយមន្ទីរពេទ្យព្រះកេតុមាលា ។ ចាប់ពីដើមឆ្នាំ ២០១២ មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើង ទឹកចិន បញ្ជួនវេជ្ជបណ្ឌិតឯកទេសក្រុមទី១ មកបំពេញបេសកកម្មនៅមន្ទីរពេទ្យព្រះកេតុមាលា សរុបមកដល់បច្ចុប្បន្ននេះ មានចំនួន ១២ ក្រុមមកហើយ ថ្ងៃនេះគឺជាជំនាន់ទី ១៨  នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ កងទ័ពជើងទឹក បញ្ចប់បេសកកម្ម អន្តរជាតិប្រកបដោយជោគជ័យ ជូនជនរួមជាតិកម្ពុជាផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print