ឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់នៅក្នុងស្រុកសំរោងទងបានអ្នកញៀនល្បែង៤នាក់ និងមាន់២ក្បាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងជល់មានចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់បានរត់គេចខ្លួនបាតជើងសព្រាត ក្រោយប្រមូលម្តុំគ្នាលេងល្បែងជល់មាន់ ហើយកម្លាំងនគរបាលសហការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះតែម្តង។

ការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលបង្ក្រាបសង្វៀនបញ្ជល់មានខាងលើបានគឺ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បាន សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិឃុំត្រពាំងគង បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសង( ជល់មាន់ ) នៅដីវាលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបានបន្តថា នៅក្នុងការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះ ឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន ៤នាក់ទី០១- ឈ្មោះ ឱ សំណាង ភេទប្រុស អាយុ ៥៨ឆ្នាំ (ម្ចាស់សង្វៀន)ទី០២- ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣- ឈ្មោះ ហយ ហាន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងរកា ឃុំត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០៤- ឈ្មោះ ជាំង មីនា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងដដែលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងទាំង៤នាក់ខាងលើ នគរបាល ដកហូតវត្ថុតាងមាន [អាគក]មាន់ជល់ចំនួន២ក្បាល សង្វៀនចំនួន០១ ម៉ូតូ០២គ្រឿង ចង្រ្កានហ្គាស០១ កន្ធុន០១ ចាន០១ និង លុយរៀលចំនួន១១៨៦០០រៀល ( ដប់មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយរៀល )។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែង រួមនិងវត្ថុតាង នគរបាលជំនាញ បានសួរនាំ ហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print