លិខិតស្រាយបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សូមធ្វើការស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត​ លើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២​ និង៣៧នាទី រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាព ធ្ងន់ធ្ងរខ្លាំង។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគ អមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុអោយបានច្បាស់លាស់រួចមក លទ្ធផលបាន បង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយ វេជ្ជសាស្ត្រផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយក អ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។

បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែក រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេស វៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ ដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតអោយចេញទៅព្យាបាលបន្តនៅប្រទេស វៀតណាម។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជា ព័ត៌មាន និង សូមអរគុណចំពោះមតិកែលម្អ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print