លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យដោយផ្ទាល់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាឈានដល់ ថ្ងៃទី២

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី និងក្រុមការការងារ បា អញ្ជើញចុះពិនិត្យដោយផ្ទាល់ លើវិញ្ញាសាអនុវត្តន៍កីឡានៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាឈានដល់ ថ្ងៃទី២។

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

លោករដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីនៃការប្រឡងអនុវត្ត និងកិច្ចការវិនិច្ឆ័យលើវិញ្ញាសាអនុវត្តន៍កីឡានៃការប្រឡងប្រជែងជ្រើសរើសបង្រៀន ឯកទេសអប់រំកាយ និងកីឡា ដោយបើកចំហរ ប្រឡងភ្លាមចេញលទ្ធផលពិន្ទុភ្លាម តាមជាក់ស្តែង និងដោយមានការចុះហត្ថលេខាយល់ព្រមទទួលស្គាល់លទ្ធផលពីសាមីបេក្ខជន យ៉ាងសុក្រិត យុត្តិធម៌ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print