ម្ដាយចិត្តខ្មៅ យក ទារក ទំលាក់ចោលលើដីក្បែរច្រាំងទន្លេវៃគោ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នក ភូមិដើរហាត់ប្រាណនិង អ្នកធ្វើដំណើរ ឆ្លងកាត់និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីប្រទះឃើញទារកម្នាក់ ត្រូវបានគេ យកមកទម្លាក់ចោលនៅច្រាំងក្បែរទន្លេវ៉ៃគោ ទាំងព្រឹក។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង
ប្រមាណ ៧ព្រឹក នាទីថ្ងៃទី ៣០ ខែ០១ ឆ្នាំ២០២៤ ចំណុចច្រាំងទន្លេថ្មីខាងជើងផ្លូវ ស្ថិតក្នុងភូមិសាលាស្រុកចាស់  សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៏មកសមត្ថកិច្ចថា មានគេប្រទះ ឃើញទារកដែលត្រូវគេ យកមកទំលាក់ចោលចំណុចច្រាំងទន្លេថ្មីខាងជើងផ្លូវ នៅច្រាំងក្បែរទន្លេវ៉ៃគោ ទើបសមត្ថកិច្ចបានមកដល់កន្លែងខាងលើ និងបានសហការជាមួយគ្រូពេទ្យចុះមកពិនិត្យ។

ប្រភពបន្តថាបន្ទាប់ពីពិនិត្យគឺទារកនេះ គឺភេទប្រុស ដែលទើបនិងកើត ប៉ុន្តែអកុសលបានស្លាប់បាត់ទៅហើយគួរអោយសោកស្ដាយបំផុត ខណៈសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនលោកអាចារ្យយកទៅបញ្ចុះនៅវត្តផងដែរ។

...

មហាជន បានធ្វើការរិះគន់ ដល់ម្ដាយ ទារក ដែលបានបង្កើតគ្នា មកហើយ មិនគួរណាមិនទទួល ខុសត្រូវ ដោយ សុខចិត្តយកមក ទំលាក់ចោលនៅចំណុចច្រាំងទន្លេថ្មីខាងជើងផ្លូវ នៅច្រាំងក្បែរទន្លេវ៉ៃគោ បែបនេះសោះ និងសំនូមពរដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវ  ស្វែងរកមុខម្ដាយចិត្តខ្មៅ មកចាត់ការតាមច្បាប់ជាបន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print