បញ្ជូនខ្លួនមន្ត្រីប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ម្នាក់​ និងបក្ខពួក២នាក់ទៀត​ ទៅតុលាការហើយ ពាក់ព័ន្ធករណីគំរាមកំហែងយកប្រាក់ពលរដ្ឋកាលពីប៉ុន្មានយប់កន្លងទៅនេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានបញ្ជូនខ្លួន មន្ត្រីប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ម្នាក់​ និងបក្ខពួក២នាក់ទៀត​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ដែលជនសង្ស័យទាំងនេះ ប្រព្រឹត្តបទល្មើស គំរាមកំហែងយកប្រាក់ពលរដ្ឋ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៣០ ខែមករា​ ឆ្នាំ​២០២៤​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

​   ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ០១នាក់ រួមនឹងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។
២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិខ្មែរ។
៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូលខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕ដោយ​ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print