ក្រសួង​យុត្តិធម៌​៖​ ទឹកភ្នែកស្រក់ទាំងក្តីរំភើប ស្របពេលដែលការរំពឹងរកយុត្តិធម៌ជាច្រើនខែឆ្នាំ កំពុងត្រូវបានជីកកកាយ!រាស្រ្តកក់ក្តៅ ព្រោះមានថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខរបស់កូនចៅ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​យុត្តិធម៌​ នៅល្ងាចថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ទឹកភ្នែកស្រក់ទាំងក្តីរំភើប ស្របពេលដែលការរំពឹងរកយុត្តិធម៌ជាច្រើនខែឆ្នាំ កំពុងត្រូវបានជីកកកាយ!​ រាស្រ្តកក់ក្តៅ ព្រោះមានថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខរបស់កូនចៅ!

ក្រសួង​យុត្តិធម៌​ បានឱ្យដឹងទៀតថា​ ជាសារថ្លែងអំណរគុណរបស់ពលរដ្ឋដែលអង្គុយរងចាំការជួយជ្រោមជ្រែងរកយុត្តិធម៌ជាច្រើនខែឆ្នាំ ពេលនេះ ត្រូវបានក្រុមការងារយុទ្ធនាការក្រសួងយុត្តិធម៌ បានអនុវត្តនូវបទបញ្ជាយ៉ាងតឹងរឹង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ ដោយបានធ្វើសំណើទៅតុលាការដើម្បីពន្លឿន និងជំរុញការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស។ 

ជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមទំនាក់ទំនងក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print