ភ្នំពេញ÷ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ២០២៤នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានឲ្យដឹងថា
២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។
នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ
ក៍គ្មានការលាក់បាំងនិងក៍គ្មានការ
ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។
កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់
សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែល
ចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។
បន្ទាប់ពីការពិនិត្យព្យាបាលដោយយក
ចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អ
ប្រសើរតែមិនទាន់ចាកចេញពីមន្ទីរ
ពេទ្យនៅឡើយព្រោះត្រូវរង់ចាំការ
ថតក្បាលជាលើកទី៣ដើម្បីមើល
សរសៃដែលរងនូវការប៉ះទង្គិចនោះ។
ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុង
បញ្ជូនទៅព្យាបាលនៅបរទេសគឺជា
រឿងមិនពិត។
ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដលមន្ទីរពេទ្យ។
សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
បងប្អូនជនរួមជាតិដែលចូលរួមកង្វល់
ពីសុខភាពភរិយាខ្ញុំ។
ឆ្លៀតឱកាស់នេះក៍សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុល
ព័ត៌មាននិងសូមយកចិត្តទុកដាក់
ការពារសុខភាពខ្លួនឯងល្អជាងមកគិត
ពីក្រុមគ្រួសាររបស់ខ្ញុំ៕