កម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាចែកចាយនិងរក្សាទុកនូវសារធាតុញៀនចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យដែលរក្សាទុកនិងចែកចាយនូវសារធាតុញៀនចំនួន៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ទើបនៅវេលាម៉ោងប្រមាណ១ៈ៣០នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤បានចុះឆ្មក់ឃាត់សំបុកមុខសញ្ញាបានមួយក្រុមមានជនសង្ស័យដែលរក្សាទុកនិងជួញដូរនូវសារធាតុញៀនស្ថិតក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោមការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារនិងក៏មានការសម្របសម្រួលពីលោកទី សុវីនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ។

ក្នុងប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទី១.ឈ្មោះ រិន សុភាពភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។
ទី២.ឈ្មោះ ឆិល លីន ភេទស្រី មុខរបរកម្មការិនីរោងចក្រ។ ទី៣.មឿង កូលាបភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ អ្នកទាំង៣ខាងលើបច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើហើយ កម្លាំងសមត្ថកិច្ចបានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ស្មើនឹង៤.៨៣ក្រាម
ទូរស័ព្ទដៃ៦គ្រឿង ដាវចំនួន៣ លុយខ្មែរ១០មុីនរៀល។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទើបនៅវេលាម៉ោងប្រមាណ៥ៈ១៥នាទីថ្ងៃខែឆ្នាំដដែលកម្លាំង
បន្តឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀត។

ជនសង្ស័យទាំង៤នាក់នោះទី១.ឈ្មោះ សាំង លីម៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ទី២.ឈ្មោះ ឆុយ លឿនភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ។
ទី៣.ឈ្មោះ យក់ តារា ហៅតាំ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកសិករ និងទី៤.ឈ្មោះ  ស្រេង វណ្ណា ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកសិករ ហើយទាំង៤នាក់នេះរស់នៅភូមិឃុំជាមួយគ្នានឹងអ្នកខាងលើ។

វត្ថុតាងដកហូតបានរួមមានទូរស័ព្ទដៃចំនួន៤គ្រឿងនិងម៉ូតូចំនួន២គ្រឿងបន្ថែមទៀត។

...

ជនសង្ស័យទាំង៧នាក់និងវត្ថុតាងត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print