អុញនោះ! លោកស្នងការនគរបាលខេត្តកំពត ប្រកាសជូនរង្វាន់ ១លានរៀលចំពោះបងប្អូនណាដែលផ្តល់ដំណឹងដល់សមត្ថកិច្ចរកឃើញរថយន្ត FORD RAPTOR ពាក់ស្លាកលេខ MENGPECH

ចែករំលែក៖

ខេត្ត​កំពត​៖​ យោងតាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកឧត្តមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅព្រឹកថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានប្រកាស​ជូនរង្វាន់ចំនួន ១ លានរៀលចំពោះបងប្អូនណាដែលផ្តល់ដំណឹងដល់សមត្ថកិច្ចរកឃើញរថយន្តម៉ាក់​ FORD RAPTOR ពណ៍ស​ ពាក់ស្លាកលេខ MENGPECH សូមទាក់ទងមកលេខទូរសព្ទ័នេះ 092937705 ហើយយើងនឹងរក្សារការសម្ងាត់ជូន ។

សូមជម្រាបជូនថា​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបញ្ជាក់ថា​ វត្ថុតាងក៏មិនយកមកប្រគល់ឱ្យសមត្ថិកិច្ច ប្អូនក៏មិនចូលខ្លួនមកបំភ្លឺអោយសមត្ថកិច្ច ប្អូនមើលស្រាលច្បាប់ពេកហើយ កុំគិតថាសងសំណងរដ្ឋប្បវេណីហើយប្អូនរួចខ្លួនអោយសោះប្អូន ផល្លា សុីម៉េង រង់ចាំមើលច្បាប់អនុវត្តយ៉ាងណាជាមួយប្អូន !!!! ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។

គួររម្លឹកថា​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ កាលពីល្ងាចថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា៖​ សូមម្ចាស់ឡានឈ្មោះ ផល្លា សុីម៉េង ដែលមានទីលំរស់នៅខេត្តកណ្តាលចូលខ្លួនមកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយជនរងគ្រោះស្លាប់ពីរនាក់​ កាលពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ​២០២៤​ នៅវេលាម៉ោង ១២​ និង៤០នាទីរសៀល នៅស្រុកដងទុង។ លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ បានសង្កត់ធ្ងន់ថា​ សូមម្ចាស់រថយន្តអញ្ជើញមកស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ។

គួរជម្រាបដែរថា​ កាលពីវេលាម៉ោង ១២​ និង៥៥នាទីរសៀល​មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

...

ក្រោយកេីតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដងទង់ សហការណ៍ជាមួយ កម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ​ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់ទាំងពីរនាក់ រីម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print