ឃាត់យានយន្តល្មើស ចំនួន៨១គ្រឿង នៃលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ កាលពីយប់មិញនេះ​ បានឃាត់យានយន្តល្មើស ចំនួន៨១គ្រឿង។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៨១គ្រឿង ( រថយន្ត ចំនួន៣១គ្រឿង, ម៉ូតូ ចំនួន៥០គ្រឿង)

១. ល្មើសជាតិស្រវឹង ចំនួន៦៣គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២១នាក់
-អ្នកបើកបររថយន្ត ចំនួន១៤នាក់

២. បទល្មើសផ្សេងៗ ចំនួន១៨គ្រឿង
– មិនពាក់មួកសុវត្ថិភាព ចំនួន១១គ្រឿង
– គ្មានបណ្ណបេីកបររថយន្ត ០៦គ្រឿង
– ម៉ូតូបេីកបរល្មេីសសញ្ញាចរាចរណ៍ ចំនួន ០១គ្រឿង

...

៣. វិធានការអប់រំ​ ចំនួន៣៤៤នាក់
+ អប់រំអ្នកបេីកបរមានជាតិអាល់កុល​ក្រោម​ ០.២៥ mg/L ចំនួន​ ៩១នាក់ មាន​ :
​ -​ អ្នកបេីកបរម៉ូតូ​ ចំនួន៤៧នាក់ ​
​ -​ អ្នកបេីកបររថយន្ត​ ចំនួន៤៤នាក់
​+ អប់រំអ្នកបេីកបរផ្សេងៗ
​ -​ មិនពាក់មួកសុវត្ថិភាព​ ចំនួន២៥៣នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print