រថយន្តពីរគ្រឿងដឹកឈើត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បង្ក្រាបប្រគល់ឲ្យជំនាញ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រថយន្តចំនួនពីរគ្រឿងដឹកជញ្ជូនឈើត្រូវកម្លាំងសហការបង្ក្រាបរឹបអូសប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ការចុះបង្ក្រាបរថយន្តទាំងពីរគ្រឿងដឹកឈើនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ០០ នាទីយប់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៤នៅត្រង់ចំណុចទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

រថយន្តដែលបង្ក្រាបបានទី១.ម៉ាក់ហ្វតចង្កូតស្តាំមួយគ្រឿង ដឹកឈើលេខមួយប្រភេទឈើឈ្លីកនិងទី២រថយន្តម៉ាកសុីណាដែលបើកបិទគូទដេញតាមក្រោយ។

សមត្ថកិច្ចបង្ក្រាបបានឃើញមានដឹកឈើឈ្លីកចំនួន១៣ដុំស្មើជិត២ម៉ែត្រគូបែលបើកបរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យហើយបានបុកបារ៉ាសដើម្បីគេច ពីសមត្ថកិច្ចតែគេចមិនរួចក៏ត្រូវកម្លាំងចាប់បាន។

សមត្ថកិច្ចបានសហការជំនាញជុំវិញខេត្តយកចិត្តទុកដាក់បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ចេញពីស្រុកឆែបឆ្លងកាត់

ស្រុកជ័យសែន ស្រុករៀងហើយក៏ត្រូវកម្លាំងដេញតាមប្រផាត់ប្រភីងដល់ស្រុកសង្គថ្មីទើបស្ទាក់ចាប់បានែម្តង។

ហើយសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ទី១.ឈ្មោះ ឱន ទែភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំក្រយា។

 ទី២. ឈ្មោះ នី ណាក់ ភេទប្រុស អាយុ៣៧ ឆ្នាំរស់នៅ ភូមិសាក្រៀម ស្រុកប្រាសាទបាលង្គ័ ខេត្តកំពង់ធំ នឹងទី៣ ឈ្មោះ ស៊ុន សុផលភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប។ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឯវត្ថុតាងមានរថយន្តចំនួន២គ្រឿងរួមទាំងឈើលេខ១ចំនួន១៣ដុំត្រូវប្រគល់ឲ្យផ្នែក សង្កាត់​រដ្ឋបាលព្រៃឈើត្បែងមានជ័យចាត់ការបន្តតាមនីតិវិ​ធីស្តីពីច្បាប់ព្រៃឈើ ៕

ដោយ ជីវ័ន្ត

...

 

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print