ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចូលលួចម៉ូតូនិងទ្រព្យសម្បត្តិផ្សេងរបស់ពលរដ្ឋនៅស្រុកលើកដែក

ចែករំលែក៖

កណ្ដាល៖ ម៉ូតូ១គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀត របស់ពលរដ្ឋ១គ្រួសារនៅស្រុកលើកដែក ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចយកបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ០៤និង០០នាទីទាបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ែត សាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មន្រ្តីរាជការ មានទីលំនៅ ភូមិ.ឃុំ.កេីត.ហេតុ ខាងលេី។ ជនសង្ស័យ (មិនស្គាល់អត្តសញ្ញាណ)។វត្ថុតាង ចាប់យក ម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាកត្រូវជនមិនស្គាល់ ដុត ចោល ក្នុងចម្ការស្វាយក្រោយផ្ទះ កេីតហេតុ ចម្ងាយប្រហែល ២០០ម៉ែត្រ។ សម្ភារះ បាត់បង់ មាន : 

ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ៣៦ ១-៣៦៥៧ ,ថេបប្លេត ០១គ្រឿង ម៉ាក ហ៊ូវៃ មានលេខ ០៩៧៧២៥៥២២៦។

     ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ច្រូច ផល ភេទស្រី អាយុ ៥៧ឆ្នាំ (ត្រូវជាម្តាយក្មេកជនរងគ្រោះ)មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្តាល បានរៀបរាប់ប្រាប់សមត្ថកិច្ច យេីងអោយដឹងថា : ដំបូងវេលាម៉ោង២១:០០នាទី រូបខ្លួន បានចូលសម្រាកក្នុងបន្ទប់ក្រោម ផ្ទះជាមួយកូនស្រី និងចៅ មុនចូលសម្រាក រូបខ្លួន បានមើលសម្ភារះ សព្វគ្រប់ នឹងបានដាក់ គន្លឹះទ្វារខាងក្រោយត្រឹមត្រូវ លុះដល់ម៉ោងប្រហែល ២២:០០ បានលឺសម្លេងផាំង ហេីយក៏មិនចាប់អារម្មណ៍ ស្មានតែមានកូនចៅណាបេីកទ្វាចេញទៅក្រៅ ទេីបសម្រាកបន្ត លុះដល់ម៉ោង ០៣:៣០នាទីជិតភ្លឺ ឈ្មោះ ច្រូច ផល បានក្រោកពីដំណេក រៀបចំដាំបាយ ទុកសម្រាប់កូនចៅហូបពេលព្រឹក បានឃេីញទ្វាក្រោយ បេីក ក៏មិនបានចាប់អារម្មណ៍ទេ ហេីយក៏មិនដឹងថាបាត់របស់របរ នោះដែរ បន្ទាប់មកម៉ោងប្រហែល០៤:០០នាទី កូនប្រសាររបស់ខ្លួនឈ្មោះ រ៉ែត សាក់ បានក្រោកពីដេក ដេីរពីលេីផ្ទះចុះមកក្រោម ក៏ លាន់ មាត់ថាម៉ែបាត់ម៉ូតូ មួយហើយ ទេីបបាន ឆោទ្បោពេញផ្ទះ ហេីយក៏បាន ដឹងថា បាត់ម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅពាក់ស្លាកលេខរដ្ឋ ១.៣៦៥៧(ដាក់កូនសោជាប់នឹងម៉ូតូ) ហើយ នឹង ថេបប្លេត មួយគ្រឿងទុកលើតុក្បែម៉ូតូ។ លុះដល់ម៉ោង ៧:០០ ព្រឹក បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល ភ្លាមៗនោះ ប៉ុស្តិ៍ក៏បានរាយការណ៍ជូនផ្នែកជំនាញស្រុក ដេីម្បីស្រាវជ្រាវ រកមុខ​សញ្ញា ប្រព្រឹត្ត មកបន្តតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print