អ៊ីរ៉ង់នឹងប្រកួតជាមួយក្រុមម្ចាស់ផ្ទះកាតាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup បន្ទាប់ពី Alireza Jahanbakhsh ស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៩៦សម្រាប់ជ័យជម្នះយ៉ាងអស្ចារ្យលើជប៉ុន ២–១ កាលពីថ្ងៃសៅរ៍ថ្ងៃទី៣ ខែកុម្ភៈ) ។
នេះជាការត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីប្រទេសអ៊ីរ៉ង់ ដែលនៅពីក្រោយការប្រកួតទាំងពីរតង់ ប៉ុន្តែបានរកឃើញជ័យជម្នះនិងរក្សាក្តីសុបិនរបស់ពួកគេក្នុងការឈ្នះជើងឯកអាស៊ីជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៦។
ការផ្សាយពាណិជ្ជកម្ម
Hidemasa Morita បានជួយជប៉ុននាំមុខនៅពាក់កណ្តាលតង់ទី១នៅកីឡដ្ឋាន Education City ។ Mohammad Mohebi បានរកគ្រាប់បាល់តាមស្មើឲ្យអ៊ីរ៉ង់នៅតង់ទី២វិញ ហើយពួកគេបានគ្រប់គ្រងការប្រកួតដែលនៅសល់ដោយមានឱកាសស៊ុតចំគោលដៅជាច្រើនដង។
ចូលដល់ម៉ោងបន្ថែមអ៊ីរ៉ង់នៅតែបន្តដាក់សម្ពាធលើក្រុមជប៉ុន បើទោះបីខ្សែប្រយុទ្ធ Porto កីឡាករ Mehdi Taremi មានឱកាសរកបានគ្រាប់បាល់ដំបូងក៏ដោយ ហើយខ្សែបម្រើ Jahanbakhsh របស់ Feyenoord បានបំប៉ោងសំណាក់ទីតាមរយៈការស៊ុតបាល់ប៉េណាល់ទីបានសម្រេចនៅនាទីទី៩៦។
អ៊ីរ៉ង់ ដែលកំពុងស្វែងរកជើងឯក Asian Cup ជាលើកទី៤ ដែលមិនធ្លាប់ចាញ់ជប៉ុនក្នុងរយៈពេល១៩ ឆ្នាំ ខណៈដែលជ័យជម្នះរបស់ពួកគេក៏បានបន្តការមិនស្គាល់ចាញ់របស់លោក Amir Ghalenoei ដល់ទៅ១៦ប្រកួតចាប់តាំងពីគាត់បានចូលកាន់តំណែងជាគ្រូបង្វឹកក្នុងខែមីនា។
ចំណែកក្រុមម្ចាស់ផ្ទះកាតាបានយកឈ្នះ អ៊ូសបេគីស្ថាន ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup នៅថ្ងៃសៅរ៍នោះផងដែរ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ដោយកូរ៉េខាងត្បូង នឹង ប្រកួត ជាមួយ ហ្សកដានីខណៈដែលអ៊ីរ៉ង់ប៉ះម្ចាស់ផ្ទះកាតានៅថ្ងៃទី៧ ខែកុម្ភៈ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ៕ (រូបភាព ៖ BBC Sport/AFP)