«លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣»

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ចូសិប បូររែល ហ្វុនពេល (Josep BORRELL FONTELLES)

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុ

ប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហ

ប្រតិបត្តិការអន្តរជាតិ

បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី

ការបរទេស

អាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣

នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញនូវសមិទ្ធផលសំខាន់ៗ ដែល

ប្រកបដោយខ្លឹមសារនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបកាលពីឆ្នាំ២០២២កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីនូវគុណតម្លៃនិងផលប្រយោជន៍រួមក្នុងទំនាក់

ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ក្នុងរយៈកាល ៤៧ឆ្នាំ កន្លងមក និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏

ល្អក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧) និងសេចក្តីប្រកាសរួម

របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាន

និងសហភាពអឺរ៉ុបបានទទួលស្គាល់ថា តំបន់ទាំងពីរផ្តល់នូវកាលានុវត្តភាព នៃកំណើន និងសក្កានុពលដ៏

ប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ាន ដែលត្រូវបាន

ចង្អុលបង្ហាញដោយភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាព

អឺរ៉ុប ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម ព្រមទាំងបាន

អនុម័តសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដោយផ្អែកលើការគោរព ការយោគយល់គ្នា និងការផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ហើយបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងសហភាពក៏រូបទាំងអស់ដើម្បីធានាថាការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់នឹងនាំឱ្យទំនាក់ទំនងអាស៊ាន- សហភាពអឺរ៉ុបឈាន ដល់កម្រិតខ្ពស់ថ្មីថែមទៀត។

ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហា

សន្តិសុខមិនប្រពៃណីជាច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរត្រូវ

មានភាពប្រុងប្រយ័ត្ន រហ័សរហួន និងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាព

និងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រម

ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូស

បញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ រួមមានតាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយ

ប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបស្តីពីការតភ្ជាប់ ព្រមទាំងការ

ជំរុញសហថាមពលរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុប-អាស៊ី

និងយុទ្ធសាស្រ្តច្រកទ្វារសាកល ជាពិសេសក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នវានុវត្តន៍ផ្នែក

ឌីជីថល និងការដឹកជញ្ជូនដោយរលូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប

ចំពោះការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន តាមរយៈការរួមចំណែកដល់កិច្ច

ខិតខំប្រឹងប្រែងកសាងសហគមន៍ និងការអនុវត្តវិស័យអាទិភាពទាំង៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-

ប៉ាស៊ីហ្វិក។

វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ បានផ្តោតលើប្រធានបទចំនួន៣ ដែល មានសារៈសំខាន់បំផុតចំពោះតំបន់ទាំង២ រួមមាន៖ វិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ចនិងការ វិនិយោគ អន្តរកាលបៃតង-ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព និងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈវិស័យអំពីភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ។ ឯកឧត្ដម បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមានភាព ស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ជម្លោះ នៅតំបន់ហ្គាហ្សា និងវិបត្តិនៅសមុទ្រក្រហម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃ ការវិនិយោគប្រកបដោយតុល្យភាព និងបរិយាប័ន្ន របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែល នឹងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់ឱ្យអស់ នូវអត្ថប្រយោជន៍នៃបរិវត្តកម្មឌីជីថលនិងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផលនិងអាចព្យាករណ៍ បាន សំដៅជួយសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏សន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារជីវភាព ប្រជាជន និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយរក្សាបាននូវស្ថិរភាព និង បរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយជោគជ័យ ព្រមទាំងបានអនុវត្តកំណែទម្រង់ ដើម្បីកសាងភាព ធន់ឱ្យកាន់តែខ្លាំង ប្រឆាំងនឹងវិបត្តិផ្សេងទៀត នាពេលអនាគត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print