សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​នានា​ វត្ដស្វាយផ្អែម ចំណាយថវិកាជាង ៥០មុឺនដុល្លារសម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ៖   លោក  ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា វត្តស្វាយផ្អែម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមចំណែកបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយចំណាយថវិកាដែលបានមកពីការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយអស់ថវិកាចំនួន ៥៣៥.៨៨០ដុល្លារអាមេរិកកាលពីព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នំា២០១៦ ។

...

សមិទ្ធផលនានាដែលកើតឡើងពីសទ្ធាជ្រះផ្លា ចូលរួមពីពុទ្ធបរិស័ទនៅវត្ដស្វាយផ្អែម នេះរួមមានក្លោងទ្វា, របង, កុដិ, សាលាឆន័, សាលាធម្មសភា, បង្គោលភ្លើង, អណ្ដូងទឹកស្អាត និងផ្លូវចាក់បេតុងក្នុងទីធ្លាវត្ដជាដើម។

លោក  ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា ៖ រាល់សមិទ្ធផលទាំងអស់នេះគឺសម្រាប់បម្រើឲ្យដល់សេចក្តីត្រូវការរបស់បងប្អូនដែលកាន់ព្រះពុទ្ធសាសនា សម្រាប់គោរព្ធប្រតិបត្ដិតាមជំនឿ និងទំនាមទម្លាប់ទាំងអស់គ្នា ដូច្នេះហើយសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ជាពិសេសជួយថែរក្សាឲ្យបាននូវស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដែលខិតខំកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រោះបើគ្មានសន្តិភាពក៏មិនមានការអភិវឌ្ឍនោះដែរ ។

លោក ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប្រសិនបើសាសនាលិចលុង ការដឹកនាំប្រទេសជាតិក៏មិនអាចទៅរួចដែរ។ សាសនាមានការរីកចម្រើនប្រទេសជាតិក៏មានការរីកចម្រើនតាមនោះដែរ កត្ដាទាំងអស់នេះវាអាស្រយ័ទៅលើពុទ្ធបរិស័ទមានជីវភាពធូរធារផងដែរ។ សមិទ្ធផលនានាដែលបានកើតមានឡើងនៅទីអារាមនៃវត្ដស្វាយផ្អែមនេះក៏អាស្រ័យដោយមានការឯកភាពចូលរួមពីព្រះសង្ឃបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដគោរព្ធស្រលាញ់វិស័យព្រះពុទ្ធសាសនា ទើបសមិទ្ធផលនានាត្រូវបានក៏កើតឡើងយ៉ាច្រើននៅទីនេះទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយៗគោរព្ធប្រតិបត្ដិបូរជាតាមប្រពៃណីដ៏ផូរផង់របស់យើង ។

លោក  ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ការជួបជុំគ្នានាពេលនេះគឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។

លោកបន្តថា ៖ យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណៈងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។ ព្រះពុទ្ធសាសនាបានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមកដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។ ស្ថិតក្នុងទិដ្ឋភាពបែបនេះទើបប្រជាពលរដ្ឋបានរួមគ្នាកសាងវត្តអារាមនានាជាច្រើននៅទូទាំងប្រទេសទុកជាទីសក្ការបូជា។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា ៖ វត្តស្វាយផ្អែមនេះកាលដើមឡើយជាទីទំនាបដុះព្រៃសប់ទ្រប់ និងងព្រៃរបោះ ។ ដោយពិនិត្យលើទិដ្ឋភាពជាក់ស្តែងបែបនេះ គឺមានភាពស្មុគស្មាញមិនសាកសមជាកន្លែងសម្រាប់ពុទ្ធបរិស័ទមកគោរព្ធបូជាតាមប្រពៃណីសាសនាទើបពុទ្ធបរិស័ទចំណុះជើងវត្ដនាំគ្នាចូលរួមកសាងនៅតំបន់នេះដោយប្រមូលផ្តុំកម្លាំង និងសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយពុះពារគ្រប់ការលំបាកប្រែក្លាយទីនេះឲ្យទៅជាវត្តមួយសាកសមជាកន្លែងគោរព្ធបូជា ដែលមកដល់ពេលនេះមានអាយុកាល៦៦ ឆ្នាំហើយ ។

ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស ក៏បាននាំយកអំណោយរបស់សម្ដេចជាថវិកាចំនួន ២.៥០០ដុល្លារមកប្រគេណព្រះសង្ឃឆ្លើយតបតាមសំណូមពរ និងតាមសំណើរបស់គណៈកម្មាធិការវត្ដស្វាយផ្អែមនេះ ដើម្បីយកបច្ច័យទាំងនេះទៅកសាងសំណង់ដែលនៅសេសសល់មិនទាន់កសាងរួចរាល់នៅឡើយនោះ ៕

1 (1)

1 (7)

1 (2)

1 (6)

1 (3)

1 (4)

1 (8)

1 (5)

1

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print