ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ០៧លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០៦នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០១នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់), និងមិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០៣នាក់)។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៤ ខែកុម្ភៈនេះដែរ ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានរកឃើញយានយន្តល្មើសចំនួន ៦៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៦៩គ្រឿង, រថយន្តធំ ២២គ្រឿង, រថយន្តតូច ២០៣គ្រឿង និងម៉ូតូ ៧៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៦៥គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១៥១គ្រឿង និងម៉ូតូចំនួន ៥១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២,៥០១គ្រឿង រថយន្តធំ ២៨គ្រឿង រថយន្តតូច ៥០២គ្រឿង ម៉ូតូ ១,៩៧១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៦៦៤គ្រឿង, រថយន្តធំ ២៨គ្រឿង, រថយន្តតូច ៥០២គ្រឿង និងម៉ូតូ ១,២៨៤គ្រឿង (១,២៨៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕