មេខេត្ត មេស្រុក និងអ្នកពាក់ព័ន្ធ តើមានរង្កៀសចិត្តខ្លះទេ នៅពេលឃើញស្លាកពាណិជ្ជកម្មភេសជ្ជៈស្រវឹងតូចធំរីករហង់ពាសពេញដងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ មេខេត្ត មេស្រុក និងអ្នកពាក់ព័ន្ធ តើមានរង្កៀសចិត្តខ្លះទេ នៅពេលឃើញស្លាកពាណិជ្ជកម្មភេសជ្ជៈស្រវឹងតូចធំរីករហង់ពាសពេញដងផ្លូវ ហើយខេត្តខ្លះក៏មាននៅក្បែរសាលារៀន និងវត្តអារាមផង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន? នេះជាលើកឡើងរបស់លោក ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ នៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក ។

លោករដ្ឋលេខាធិការ បានបន្តថា ៖ តើចំណូលដែលបានមកពីការផ្សាយស្លាកពាណិជ្ជគ្រឿងស្រវឹងនេះ យកទៅអភិវឌ្ឍខេត្តលើអ្វីខ្លះ?

លោកលើកឡើងថា ៖ អ្នកផលិត អ្នកលក់ និងអ្នកទទួលការផ្សាយ ឱ្យតែមានឱកាស គេផ្សាយហើយ។
សូមបញ្ជាក់ថា ៖ ក្រសួងព័ត៌មាន បាន ហាមប្រព័ន្ធផ្សព្វផ្សាយ និង ក្រុមហ៊ុនផលិត គ្រឿង ស្រវឹង ទាំងអស់ ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងផ្ដល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ និងអូសទាញពលរដ្ឋ ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍ និងអសន្តិសុខសង្គម។
តាមរយៈលិខិតរបស់ក្រសួងព័ត៌មានបានចុះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងសម្រេច ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញ ប្រជាពលរដ្ឋ ឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និង ពាក្យស្លោក ដែលមានចរិតលើកទឹក ចិត្តហួសហេតុ។
ក្រសួងព័ត័មាន ក៏បានហាមយកស្រ្តី និងកុមារក្រោមអាយុ១៨ឆ្នាំ មកផ្សាយ ពាណិជ្ជកម្មគ្រឿ ងស្រវឹង ដែលធ្វើឱ្យប៉ះពាល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និងបានតម្រូវឱ្យការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងត្រូវភ្ជាប់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ក្រសួងព័ត៌មានបន្ថែមថា ៖ ក្រសួងសម្រេច ដូច្នេះ ដោយសារមានការសង្កេតឃើញ មានការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង បានរង្វាន់តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទរួមមានទាំងវិទ្យុ និងទូរទស្សន៍យ៉ាងគគ្រឹកគគ្រេង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងការប៉ះពាល់សុខភាពដោយការពិសាគ្រឿងស្រវឹង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print