ការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគីស្ថាន យ៉ាងហោចណាស់ប៉ូលិស១០នាក់បានស្លាប់

ចែករំលែក៖

មុខសញ្ញាមួយក្រុមបានប្រើកាំភ្លើងស្វ័យប្រវត្តិនិងគ្រាប់បែកដៃដើម្បីវាយប្រហារស្ថានីយប៉ូលិស។ បន្ទាប់មកបានរត់គេចខ្លួនភ្លាមៗ មុនពេលសមត្ថកិច្ចនិងកម្លាំងសន្តិសុខចុះទៅកន្លែងកើតហេតុ។

យ៉ាងហោចណាស់ ប៉ូលិស១០នាក់បានស្លាប់និង៦នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារភេរវកម្មដែលបានកើតឡើងនៅប៉ុស្តិ៍ប៉ូលិសមួយក្នុងសង្កាត់ Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
យោងតាមប្រភពពីប៉ូលិស ការវាយប្រហារនេះបានកើតឡើងនៅម៉ោង 3:00 ទៀបភ្លឺ ថ្ងៃទី 5 ខែកុម្ភៈ ម៉ោងក្នុងស្រុក ។ មុខសញ្ញាមួយក្រុមបានប្រើកាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែកដៃ ដើម្បីវាយប្រហារស្ថានីយប៉ូលិស។ អ្នកវាយប្រហារបានរត់គេចខ្លួនមុនពេលប៉ូលិស និងកម្លាំងសន្តិសុខទៅដល់កន្លែងកើតហេតុ។ ប៉ូលិសបានបន្ថែមថា ផ្លូវទាំងអស់ដែលនាំទៅដល់កន្លែងកើតហេតុត្រូវបានបិទ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកវាយប្រហារ។ គ្មានក្រុមណាបានទទួលស្គាល់ថាបានធ្វើការវាយប្រហារនោះទេ៕

...

រូប​ថត​:newsx

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print