ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន​ និងកីឡា ជ្រើសរើសបាននូវគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ជាស្ថាពរ ចេញពីបេក្ខជនប្រឡងប្រជែង ចំនួន ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់)

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាគោលការណ៍ចម្បងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ, ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន​ និងកីឡា ជ្រើសរើសបាននូវគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ជាស្ថាពរ ចេញពីបេក្ខជនប្រឡងប្រជែង ចំនួន ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ។

សូមបញ្ជាក់ថា ៖ បេក្ខជនដែលជាប់ជាស្ថាពរទាំង ១០០ នាក់ ក្នុងគោលដៅខេត្តចំនួន ២១ មានដូចជា៖
– កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥នាក់ (ស្រ្តី ០៧ នាក់) បែងចែកតាមបណ្តាខេត្តចំនួន ២០ ក្នុងនោះមាន វិទ្យាល័យ ចំនួន២១ និងអនុវិទ្យាល័យ ចំនួន ៥៤
– កម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥នាក់ ( ស្ត្រី ០១ នាក់) បែងចែកតាមបណ្តាខេត្តចំនួន ១៣ ក្នុងនោះមាន វិទ្យាល័យ ចំនួន១៥ និងអនុវិទ្យាល័យ ចំនួន ១០ ។

គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ទាំង ១០០រូប ត្រូវបំពេញតាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដើម្បីអាចក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្ស ក្លាយជាប្រជាជនសកល ពោរពេញដោយសក្តានុពល និងសមត្ថភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្តនាថ្ងៃទី២៤ សីហា ២០២៣ និងផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាន ក្នុងឆ្នា២០៥០ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print