ខ្សែការពារ Lisandro Martinez របស់ Manchester United នឹងអវត្តមានរហូតដល់ខែមេសាយ៉ាងឆាប់បំផុត បន្ទាប់ពីរងការខូចខាតសរសៃពួរជង្គង់ កំឡុងពេលក្រុមរបស់គេឈ្នះ ៣–០ លើក្រុម West Ham កាលពីថ្ងៃអាទិត្យ។
Martinez បាន ដួល ក្នុង តង់ ទី២ បន្ទាប់ ពី ព្យាយាម ការពារ បាល់ ពី ខ្សែ ការពារ របស់ Hammers Vladimir Coufal។កីឡាករ វ័យ២៦ឆ្នាំ រូបនេះ បាន លេង តែ ក្នុង ការ ប្រកួត លីក ទី៣ របស់ គាត់ ប៉ុណ្ណោះ បន្ទាប់ ពី បាន សម្រាក អស់ រយៈពេលជាង៣ខែ ដោយ មាន របួស ជើង។
ក្លិបបានអះអាងថា គាត់ត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់៨សប្តាហ៍។ ទោះយ៉ាងណាក៏ដោយ គាត់នឹងមិនទាមទារការវះកាត់ទេ។ សេចក្តីថ្លែងការណ៍របស់ក្លឹបបានបន្ថែមថា “យើងទាំងអស់គ្នាសូមជូនពរ Licha ឆាប់ជាសះស្បើយ ហើយទន្ទឹងរង់ចាំឃើញគាត់ត្រលប់មកទីលានវិញនៅរដូវកាលក្រោយ” ។
លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Manchester United បាននិយាយបន្ទាប់ពីការទទួលជ័យជម្នះកាលពីថ្ងៃអាទិត្យថារបួសមើលទៅមិនល្អទេ ហើយបានពិពណ៌នាថាវាជាគ្រោះមហន្តរាយផ្ទាល់ខ្លួនសម្រាប់ Martinez ។
Martinez បានខកខានដំណាក់កាលចុងក្រោយនៃរដូវកាល២០២២–២០២៣ បន្ទាប់ពីបានបាក់ឆ្អឹង metatarsal ក្នុងខែមេសាហើយបានទទួលរងកាន់តែធ្ងន់ធ្ងរចំពោះរបួសនៅដើមយុទ្ធនាការនេះ។
គាត់បានខកខានការប្រកួតសរុបចំនួន២២ប្រកួតជាមួយនឹងរបួសជើងរបស់គាត់ មុនពេលត្រលប់មកប្រកួតជាមួយនឹងក្រុមTottenham នៅថ្ងៃទី១៤ ខែមករា៕ (រូបភាព ៖ BBC Sport)