ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីហិង្សាដោយចេតនាយកកាំបិតបុ័ងតោកាប់បណ្តាលឲ្យបុរស២នាក់របួសធ្ងន់ ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង (ឃាត់ខ្លួន)។
ជនសង្ស័យទី២.ឈ្មោះប្រាក់ សីហា ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង (ឃាត់ខ្លួន)។
ជនសង្ស័យ៣.ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២(ឃាត់ខ្លួន)។
ជនសង្ស័យ៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ(ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះ
ទី១.ឈ្មោះ ការ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស៊ុប ជីងតុង ស្នាក់នៅបន្ទុប់ជួល ផ្លូវ៦៣ កែងផ្លូវ ២២៨ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ទី២.ឈ្មោះ ការ វិនដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាង ស៊ុប ជីងតុង ស្នាក់នៅបន្ទុប់ជួល ផ្លូវ៦៣ កែងផ្លូវ ២២៨ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
វត្ថុតាងចាប់យកមានកាំបិតបុ័ងតោ ជារបស់ជនសង្ស័យ ឈ្មោះ ប្រាក់ កក្តដា
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងទៀតថា មុនពេលកើតហេតុវេលាម៉ោង០៥:២០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះទាំង០២នាក់ បានដើរចេញពីកន្លែងធ្វើការហាងស៊ុបចិន យីហោ ជីងថុង នៅផ្លូវ២១៤ សង្កាត់បឹងរាំង មានគ្នា(ប្រហែល២០នាក់ ប្រុសស្រីបុគ្គលិក)ដើរជជែកគ្នាឮខ្លាំងៗពេលដល់ចំណុចកើតហេតុ ម៉ោង០៥ : ៣០នាទី ស្រាប់តែជនសង្ស័យមានគ្នាចំនួន០៤នាក់ ១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស អាយុ ៣០ឆ្នាំ ២.ឈ្មោះប្រាក់ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ៣.ឈ្មោះ ឈៀង សុខសាន្ត ភេទប្រុស អាយុ២៥ឆ្នាំ ៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ដែលកំពុងអង្គុយផឹកស៊ីនៅទីនោះ ស្រែកដាក់ជនរងគ្រោះនិងគ្នីគ្នា ថាពួកហែងមាត់លឺៗម៉្លេះ ផ្ទះពួកហែងនៅហ្នឹងមែន ក្រោយមកជនរងគ្រោះក៏ស្រែកដាក់ទៅវិញ បាននាំឱ្យកើតទៅជាជម្លោះ ពេលនោះជនសង្ស័យឈ្មោះប្រាក់ កក្កដា ក្នុងចំណោមបក្ខ០៤នាក់ បានស្ទុះទៅទាញកាន់កាំបិតប័ុងតោ យកមកធ្វើសកម្មភាពកាប់នឹងវាយទៅលើជនរងទាំង០២នាក់និងគ្នីគ្នាបណ្តាលអោយរងរបួសធ្ងន់។ ក្រោយសភាពការណ៍ និងទទួលបានពត៌មានភ្លាម កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុបើកការស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួន ក្រុមជនសង្ស័យទាំង០៤នាក់ ខាងលើរួមនឹងវត្ថុតាង កាំបិតបុ័ងតោ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសាកសួរតែម្តង។
ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចយើងនិងក្រុមគ្រួសារមិត្តភក្តិនាំយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សីដើម្បីព្យាបាល។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ