អ្នកដែលចង់ធ្វេីមេគេនៅស្រុកបវេលឆ្នាំថ្មីនេះត្រូវ​ បាន​ សមត្ថកិច្ចនគរបាល​ ហៅមកសាកសួរហេីយពេលនេះ!

ចែករំលែក៖

ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស នៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ កាល​ពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០​២៤​ មានការ​បង្ហោះចែក ចាយនូវរូបភាពមួយដែលមានក្រុមក្មេងប្រុសមួយក្រុម​ជុំគ្នា ហេីយសរសេរនៅពីខាងលេីថា​ “បវេលឆ្នាំនេះ​ទុកឱ្យអញធ្វេីមេ”។

រូបភាពភ្ជាប់នឹងខ្លឹមសារនេះបង្កឱ្យមានការយល់ឃេីញផ្សេងគ្នាពីអ្នក​ប្រេីប្រាស់បណ្តាញសង្គម​  ប៉ុន្តែភាគច្រេីន​យល់ឃេីញថា​ រូបភាពជាក្រុមរបស់ក្មេងប្រុសបែបនេះ​ និងភ្ជាប់ដោយខ្លឹមសារដូចខាងលេីផង ពិតជាមានគោលបំណងមិនល្អណាមួយនៅក្នុងមូលដ្ឋានហេីយ​ ជាមួយនេះក៏មានការលេីកឡេីងស្នេីឱ្យសមត្ថកិច្ចពិនិត្យស្រាវជ្រាវនិងមានវិធានការ ចំ​ពោះក្រុមក្មេងទាំងនេះ។ 

ឃេីញរូបភាពនិងខ្លឹមសារនេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង​ បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស​ស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពរបស់ក្រុមក្មេងនេះ។  នៅថ្ងៃទី៦ខែ​កុម្ភៈឆ្នាំ២០២៤​ នេះសមត្ថកិច្ចន​គរបាលស្រុកបវេល ដែល​មានលោកវរសេនីយ៍ឯក​ សុខ​ សារិន​ អ​ធិ​ការនគរ​បាលស្រុក ស្រាវជ្រាវរហូតនាំខ្លួនយុវជនម្នាក់ដែល​មានក្នុងរូបភាពរស់នៅឃុំបឹងប្រាំស្រុកបវេល​ ខេត្តបាត់ដំបងមកសាកសួរ​។ 

តាមការសាកសួរក្មេងប្រុសបានរៀបរាប់ថា​ ការធ្វេីទង្វេីបែបនេះគឺ​ ដោយមានការណែនាំឱ្យធ្វេីពីបុរសម្នាក់មិនស្គាល់ឈ្មោះ​ តែស្គាល់តាមរយៈបណ្តាញសង្គម​ ដោយសន្យាឱ្យប្រាក់មកខ្លួន​ បេីធ្វេីតាមការណែនាំរបស់គេបែបនេះ។ 

យ៉ាងណាពេលនេះសមត្ថកិច្ចបានឱ្យក្រុមគ្រួសារមកធ្វេីកិច្ចសន្យាណែនាំកុំឱ្យមានសកម្មភាពបែបនេះ​ បបន្តទៀតមុនពេលឱ្យវិលទៅលំនៅដ្ឋានវិញ។ រីឯអ្នកបង្គាប់ បញ្ជាឱ្យក្មេងប្រុស​ ធ្វេីសកម្មភាពតាមខ្លួនបែបនោះ​ សមត្ថកិច្ចកំពុងបន្តស្វែងរកដេីម្បីបានស្គាល់អត្តសញ្ញាណនិងគោល​បំណងពិតប្រាកដ​ ដែលបង្គាប់ឱ្យក្មេងប្រុសធ្វេីតាមខ្លួនបែបនេះ។ 

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជនអ្នកសារព័ត៌មាន​អ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ជ្រាបជាព័ត៌មាន​ សូមអរគុណ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print