អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលគម្រោង ប្រព័ន្ធប្រឡាយធំរំដោះទឹក និងស្តារអាង៣កន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញអញ្ជើញចុះពិនិត្យគម្រោងប្រឡាយរំដោះទឹកជំនន់ និងអាងស្តុបទឹកទុកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ចំនួន៣ទីតាំងធំ ដែលគ្រឿងចក្រ ក្រុមការងារបច្ចេកទេសកំពុងមមាញឹកធ្វើសកម្មភាពការងារកសាង នៅរសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គម្រោងដែលបានកំពុងដំណើរការកសាងនេះមាន ការសិក្សាយ៉ាងហ្មត់ចត់រយៈពេលប្រមាណជាង១០ឆ្នាំមក

ពីថ្នាក់ក្រសួង ក្រុមការងារអន្តរក្រសួង ថ្នាក់ខេត្ត ស្រុកឃុំ និងភូមិ ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋមានផលប៉ះពាល់លើគម្រោង បានដោះស្រាយផលប៉ះពាល់ឈានដល់ការដំណើរមកទល់ថ្ងៃនេះបានលទ្ធផលជាផ្លែផ្កាបណ្តើរៗហើយ។

គម្រោងស្តារប្រឡាយរំដោះទឹកជំនន់ និងស្តារអាងបុរាណនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលកាលពីអាណត្តិមុនមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន 

អតីតនាយករដ្ឋមន្ត្រី នឹងបន្តអនុវត្តន៍ចេញជារូបរាងក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជន កាត់បន្ថយគ្រោះទឹកជំនន់ រក្សាទុកទឹកប្រើប្រាស់ និងបម្រើដល់វិស័យកសិកម្មជាចម្បង។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម​ខេត្ត​ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និង

កាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ :

I-ជួសជុលអាងទឺកមានចំនួន៣កន្លែង ៖

១ – អាងទឹកវាំងហែង 

    – ភ្លឺទំនប់អាង ប្រវែង ៦,២៣គម

    – ផ្ទៃអាងមានទំហំ ៤៥៦,៨ហិចតា

    – បរិមាណទឹក ៧ ៩០០ ០០០ម៣

    – លទ្ធភាពស្រោចស្រពស្រូវវស្សា ២ ៦០០ហិចតា

    – លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិចតា

២ – អាងទឹកពង្រ ៖

    – ភ្លឺទំនប់អាងប្រវែង ៧,០១គម

    – ផ្ទៃអាងមានទំហំ ៣៤០ហិចតា

    – បរិមាណទឹក ៦ ៩០០ ០០០ម៣

    – លទ្ធភាពស្រោចស្រោពស្រូវវស្សា ២ ៥៧០ហិចតា

    – លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិចតា

៣ – អាងទឹកកន្សែង ៖

    – ភ្លឺទំនប់អាងប្រវែង ៧,១២០គម

    – ផ្ទៃអាងមានទំហំ៨៣០ហិចតា

    – បរិមាណទឹក ២២ ៨០០ ០០០ម៣

    – លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ ៣៦០ហិចតា

    – លទ្ធភាពស្រោចស្រពស្រូវប្រាំង ១ ៣១០ហិចតា

II – ប្រឡាយដោះទឹក និងស្រោចស្រពមានប្រវែងសរុប ៨៧,៦គម

III -សំណង់សិល្បការមានចំនួន ២០៧កន្លែង ។

វឌ្ឍនភាពការងារ ត្រឹមខែកុម្ភះឆ្នាំ២០២៤ កំពុងអនុវត្តសម្រេចបាន ២៥,៥៨% ធៀបទៅនឹងទំហំការងារនៃគម្រោងទាំងមូល ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print