ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកភូមិបន្ទាប់ពី ប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្តនៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹក ថ្ងៃទី៧ខែកុម្ភះឆ្នាំ២០២៤នេះថាបុរសខាងលើមានឈ្មោះ ដូង លីហ៊ួ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា មានសេចក្ដីរាយការណ៏ ពីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៤ វេលាម៉ោង៨និង២៥នាទីយប់ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្សចងកស្លាប់
នៅព្រឹកថ្ងៃទី០៦ ខែកុម្ភ :ឆ្នាំ២០២៤ វេលាម៉ោង០៨:៥០នាទីព្រឹក លោកអធិការនគរបាលក្រុងបាវិត បានចាត់តាំងកម្លាំងជំនាញពិនិត្យវិភាកកន្លែងកើតហេតុ,កម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័កត្រា សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញា ចុះពិនិត្យសាកសព និងធ្វើការស្រាវជ្រាវ។
ក្រោយពីពិនិត្យរួច ដោយសន្និដ្ឋានថាសព ពិតជាស្លាប់ដោយចងកប្រាកដមែនខណះមិនមានស្នាកស្នាមជារឿងឃាថកម្មនោះទេ។
បើតាមចម្លើយរបស់ឈ្មោះដូង ចាន់ស៊ី ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ត្រូវជាប្អូនបង្កើត បានឆ្លើយបំភ្លឺជូនសមត្ថកិច្ច ថា ខ្លួនមាន ប្អូនចំនួន០៣នាក់ ស្រី០២នាក់ (កំព្រារឪពុកម្តាយ) ខ្លួនជាកូនទី៣ ក្នុងគ្រួសារ ហើយរយះពេលកន្លងមកឈ្មោះ ដូង លីហ៊ួ មិនដែលមានជម្លោះជាមួយអ្នកណានោះទេ ។
ហើយនៅថ្ងៃកើតហេតុ ខ្លួនបានមកហូប អាហារ នៅចំនុចលើផ្លូវលំ ជិតទីស្នាក់ការភូមិតាពៅ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ពេលត្រឡប់មកវិញ ឃើញផ្ទះមានសភាពងងិត ក៍បានទាញវាំងននទ្វារចេញ ស្រាប់តែឃើញបងប្រុសរបស់ខ្លួនបានចង់ករស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ។
ក្រោយមក សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕