មនុស្ស៣៨នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការក្នុងករណីប្រតិបត្តិការបង្រ្កាបគ្រឿងញៀន១៦ករណីនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៣៨នាក់បានឃាត់ខ្លួនកសាងសណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង ក្នុងខែមករា ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយត្រីយ៍ អ៊ៀរ ប៊ុនធឿនស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានលើកឡើងកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ០២៤នេះ ។
លោកឧត្តមសេនីយត្រី ស្នងការរងបានបញ្ជាក់ថា នៅខែមករាកន្លងមកនេះ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនិងអាជ្ញាធរមូលដ្ឋាន និងសកម្លាំងពាក់ព័ន្ធ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១៦ករណី ឃាត់ជនសង្ស័យបានចំនួន៣៨នាក់ ដកហូតវត្ថុតាងបានម៉ាទឹកកកចំនួន១០១កញ្ចប់ ទូរស័ព្ទដៃ៣១គ្រឿង ម៉ូតូ៤គ្រឿង ព្រមទាំងសម្ភារៈ សេពគ្រឿងញៀនមួយចំនួនផងដែរ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នា គឺនៅខែមករា នេះមានការកើនឡើង៣ករណី ។
លោកឧត្តម សេនីយត្រីស្នងការរង បានបញ្ជាក់ទៀតថា បើទោះបីករណីបទល្មើសគ្រឿងញៀន មានការកើនឡើងក៍ដោយ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តទប់ស្កាត់ និង បង្រ្កាបជាប្រចាំ នៅគ្រប់មូលដ្ឋាន ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ៕ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print