ប្រទេសថៃ៖ សេចក្ដីរាយការណ៍ពីរខេត្តស្រះកែវប្រទេសថៃប្រាប់ថា ទាហានព្រំដែនខេត្តស្រះកែវចុះពិនិត្យទប់ស្កាត់ការរត់ពន្ធទំនិញគេចពន្ធ
នៅថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ សេចក្ដីរាយការណ៍បញ្ជាក់ថា នៅក្នុងប្រត្តិបត្តិការនោះមាននាយកដ្ឋាននគរបាលប៊ូរ៉ាផា ដោយក្រុមការងារពិសេសទី 12 កងវរសេនាតូចវិស្វករទី 12 រួមជាមួយនឹងគយអន្តោប្រវេសន៍ខេត្តស្រះកែវ និងគយអារញ្ញប្រាថេត។ ចុះត្រួតពិនិត្យទំនិញ មនុស្ស និងយានជំនិះ នៅចំណុចលក់ដូរសេរី ភូមិណងព្រឺ ឃុំផាន់សឿក ស្រុកអារញ្ញ ខេត្តស្រះកែវ រកឃើញមុខសញ្ញាសង្ស័យ ខណៈពេលដែលរុញរទេះចូលទៅក្នុងតំបន់សង្គ្រោះ ដូច្នេះយើងបានហៅទៅស៊ើបអង្កេត។ ប៉ុន្តែអ្នកដែលចោទសួរបានដឹងខ្លួន។ ដូច្នេះគាត់បានបោះបង់រទេះរត់ត្រឡប់មកស្រុកខ្មែរវិញ។ បន្ទាប់មកមន្ត្រីជំនាញបានចូលរួមត្រួតពិនិត្យរទេះដែលគេបោះចោលនោះ ។ រកឃើញកំប៉ុងស្រាបៀរបរទេសចំនួន ១,៦៨០ កំប៉ុង ទើបចាប់បាន ។ និងបញ្ជូនវត្ថុទៅឱ្យ គយ អារញ្ញ ដើម្បីចាត់ការតាមច្បាប់។
សេចក្តីរាយការណ៍បញ្ជាក់បន្តថា គ្រឿងកំប៉ុងដូចជាស្រាបៀរ ប្រហុក សាច់ក្រក ក្រូចឆ្មារួមទាំងទំនិញរបស់
កម្ពុជាមួយចំនួនទៀតដែលកម្មករ ឬអាជីវករខ្មែរយើងនាំចូលទៅប្រទេសថៃគឺក្រុមសមត្ថកិច្ចថៃហាមដាច់ខាតមិនឲ្យនាំចូលនោះឡើយ បើសិនជាសមត្ថកិច្ចថៃចាប់បាននិងត្រូវផ្ដន្ទាទោសតាមច្បាប់ស្រុកគេ ដោយឡែកទំនិញអត់ពន្ធដែលឈ្មួញកណ្ដាលនាំចូលពីរប្រទេសថៃចូលតាមច្រករបៀងជាច្រើនកំពុងវាយលុកក្នុងទីផ្សារកម្ពុជា និងនៅតាមទីផ្សារតាមបន្ទាត់ព្រំដែនដូចជាស្រាបៀរសឹង្ហថៃ ស្រាបៀរដំរីនិងទំនិញផ្សេងទៀត តែមន្ត្រីកម្ពុជាតាមបន្ទាត់ព្រំដែនហាក់ដូចជាមិនសូវទប់ស្កាត់ធ្វើឲ្យខាតពន្ធចូលរដ្ឋជាច្រើនសិបម៉ីនដុល្លារក្នុងមួយខែៗ៕