សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការងារត្រូវខិតខំអនុវត្តអោយបានជោគជ័យ នូវវិធានការកែទម្រង់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ជាមួយនិងសមិទ្ធផលនាពេលកន្លងមក ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារអោយកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានាស្របតាមនិន្នាការតំបន់ និងសកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវវិធានការកែទម្រង់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្រួលការផ្តល់សេវាផ្សេងៗនិងកម្រងសេវាសាធារណៈ ហើយឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កិច្ចការងារនេះត្រូវធ្វើជាបន្ទាន់ ហើយធ្វើយ៉ាងណាអោយហើយនៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៤ ដើម្បីសម្រួលនៅក្នុងការធ្វើកិច្ចការងារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវលទ្ធផលផ្លែផ្កាធំៗចំនួន៣ នៃដំណើរទស្សនកិច្ចពេញមួយថ្ងៃម្សិលមិញរបស់សម្ដេច ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។
លទ្ធផលផ្លែផ្កាដែលសង្ខេបផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នោះរួមមាន៖
ទី១៖ នយោបាយការទូត សន្ដិសុខ៖ ភាគីទាំងពីរបានជជែកគ្នាច្រើន ដោយផ្ដោតលើការបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងតម្លើងកម្រិតនៃទំនាក់ទំនងទ្វេភាគីពី «ភាពជាដៃគូរឹងមាំ ដើម្បីសន្ដិភាព និងវិបុលភាព នៅឆ្នាំ២០១៧» ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រ» ដែលជាចំណុចខ្ពស់បំផុតនៃប្រវត្តិទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ។
ឆ្លងកាត់ការតម្លើងកម្រិតនៃទំនាក់ទំនងនេះ នឹងពង្រីកនូវវិសាលភាពនៃទំនាក់ទំនងលើគ្រប់វិស័យ ហើយទំនាក់ទំនងនោះមិនមែនតែរាជរដ្ឋាភិបាលនោះទេ ពោលប្រជាពលរដ្ឋក្នុងវិស័យឯកជន វិស័យអប់រំ វប្បធម៌ កសិកម្ម គឺបើកច្រកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។
ទី២៖ សេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមមួយចំនួន ហើយរាជរដ្ឋាភិបាលថៃក៏បានឯកភាព និងពិភាក្សាគ្នាបន្ដ ដើម្បីពង្រឹងយន្ដការក្នុងការពង្រឹងពាណិជ្ជកម្មទំនាក់ទំនងជាមួយគ្នា។ សម្ដេចធិបតី ក៏បានជួបជាមួយវិស័យឯកជនរបស់ថៃ តាមរយៈការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ថៃ សំដៅទាក់ទាញវិនិយោគមកកាន់កម្ពុជា។
គោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ដូច្នេះហើយទើបសម្ដេចខិតខំគៀរគរអ្នកវិនិយោគតាំងពីទ្វីបអឺរ៉ុប និងទ្វីបអាស៉ីតែម្ដង។ ក្នុងឱកាសនោះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា MoU ចំនួន៥ រួមទាំងកិច្ចព្រមព្រៀងរវាងស្ថាប័នគយកម្ពុជា-ថៃ ដើម្បីសម្រួលកិច្ចការងារនេះ។
កម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៉ីគ្នា បន្ទាប់ពីបញ្ហានេះបានជាប់គាំងប្រមាណ២០ឆ្នាំមកហើយ។ ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតស៉ីគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិលើកឡើងឡើយ។
ទី៣៖ ការងារពលករ៖ រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចទទួលខុសត្រូវតាមរដ្ឋធម្មនុញ្ញ ត្រូវគាំពារប្រជាពលរដ្ឋខ្មែរទោះនៅទីណាក៏ដោយ ដូច្នេះនៅប្រទេសថៃ ភាគីទាំងពីរបានឯកភាពគ្នា ដោយកម្ពុជាសម្រេចបង្កើតអគ្គកុងស៊ុលមួយ នៅខេត្តសុងក្លា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគាំពារដល់ប្រជាពលរដ្ឋដែលធ្វើការនៅភាគខាងត្បូងថៃ, កាត់បន្ថយតម្លៃទិដ្ឋាការដោយអនុវត្តបន្ដរហូតដល់ឆ្នាំ២០២៧, ចល័តរបបសន្ដិសុខសង្គមរវាងប្រទេសទាំងពីរ និងរាប់ទាំងអតីតភាពការងារជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំភាគីថៃផ្ដល់ទិដ្ឋាការការងារនៅលើលិខិតធ្វើដំណើរឲ្យពលករ នៅពេលឆ្លងច្រកអន្ដោប្រវេសន៍ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពលករ និងម្យ៉ាងដើម្បីកាត់បន្ថយការចំណាយ ដោយមិនចាំបាច់ធ្វើដំណើរពីតាមបណ្ដាខេត្ត ដើម្បីមកស្ថានទូតនោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print