សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួយដល់ស្ត្រី មានបញ្ហាសម្ពាធឈាមចុះទាបខ្លាំង និងមេរោគក្នុងឈាម ដែលបណ្ដាលមកពី ដំបៅខ្ទុះ នៅនឹងស្រទាប់ពោះ ព្រមទាំងមានជំងឺទឹកនោមផ្អែម ដែលប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីឈ្មោះ ម៉ាក់ ផេងហួយ ភេទស្រី អាយុ ៦១ ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ គាត់មានបញ្ហាសម្ពាធឈាមចុះទាបខ្លាំង និងមេរោគក្នុងឈាម ដែលបណ្ដាលមកពី ដំបៅខ្ទុះ នៅនឹងស្រទាប់ពោះ ព្រមទាំងមានជំងឺទឹកនោមផ្អែម ដែលប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ។

ដោយទឹកចិត្តមេត្តាសន្តោសប្រោសប្រណីពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ឱ្យជួយព្យាបាលជូនអ៊ំស្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។ ដោយសភាពជំងឺធ្ងន់ធ្ងរខ្លាំង គាត់ត្រូវបញ្ជូនទៅសម្រាកនៅផ្នែកប្រពោធនកម្ម (ICU) ដោយក្រុមគ្រូពេទ្យជំនាញ បានសហការគ្នាវះកាត់ដំបៅខ្ទុះ ព្រមទាំងបន្តព្យាបាលរហូតដល់សុខភាពរបស់គាត់បានត្រលប់មករឹងមាំ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យអ៊ំស្រីចេញពីមន្ទីរពេទ្យហើយ។ គាត់មានក្ដីរីករាយជាពន់ពេកដល់ការជួយសង្គ្រោះ និងគោរពថ្លែងអំណរគុណជូនចំពោះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ អរគុណក្រុមគ្រូពេទ្យ TYDA ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print