លោក ប៉ែន បូណា៖ សុខសន្តិភាពជាឱកាសដែលរាជរដ្ឋាភិបាលអាណត្តិទី៧ផ្តោតលើការពង្រឹងសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីស (Cambonomist) លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញនូវគោលនយោបាយនិងសកម្មភាពពិតរបស់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងវិស័យ #សេដ្ឋកិច្ចកម្ពុជា ព្រោះ បច្ចុប្បន្នជាយុគសម័យសេដ្ឋកិច្ច ពិភពលោកគិតរឿងសេដ្ឋកិច្ចខ្លាំង ទាល់តែសេដ្ឋកិច្ចខ្លាំងទើបអាចក្លាយជាប្រទេសមានឥទ្ធិពល ហើយសេដ្ឋកិច្ចអាចខ្លាំងបានទាល់តែមានសន្តិភាព។ ឯកឧត្តមបានបន្ថែមទៀតថា កម្ពុជាមានសុខសន្តិភាព អត់មានចម្បាំងរាំងជល់អីទៀតទេ ដូច្នេះ ពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលមានពេលគិត និងត្រូវគិតពីសេដ្ឋកិច្ចជាចាំបាច់ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print