ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋរាយការ
ណ៍ប្រាប់ថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លទៅថ្មីៗនេះថាមានជនឆ្លៀតឱកាសបានបាញ់បោះសេរី ក្នុងពេលចូលឆ្នាំចិនវៀតណាម មានការសង្ស័យថាក្រុមដែលបាញ់បោះសេរីនោះប្រហែលផឹកស៊ីស្រវឹងរួចហើយបានបាញ់បន្លំ
ជាមួយស្នូបងប្អូនដុតផាវនៅក្បែរៗនោះផងដែរ។
ពលរដ្ឋបានបញ្ជាក់ថាៈការដែរប្រទះឃើញសំបកកន្ទុះគ្រាប់កាំភ្លើងនោះគឺនៅចំងាយប្រហែលជាង១០០ម៉ែត្រពីរសាលាសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតដោយនៅត្រង់ចំណុចកើតហេតុជាកន្លែងស្ងាត់និងជាកន្លែងដែលគេកំពុងសាងសង់អគារ ខណៈពួកគាត់បានជិះម៉ូតូក៏ប្រទះឃើញហើយបានរើសយកដាក់ថង់មកបង្ហាញអ្នកសារព័ត៌មាននៅតុកាហ្វេដើម្បីឲ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញដើម្បីចុះស្រាវជ្រាវករណីខាងលើនេះ ហើយការប្រទះឃើញសំបកកន្ទុះនោះមានចំនួន១១គ្រាប់ផងដែរ។
សូមបញ្ជាក់ថា នៅរដូវកាលចូលឆ្នាំចិនវៀតណាកន្លងទៅនេះនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកស្នងការខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាដល់សមត្ថកិច្ចចុះហាមពលរដ្ឋដែល
មានឈាមជ័រជាសែស្រឡាយចិនវៀតណាមមិនអនុញ្ញាតិឲ្យដុតគ្រឿងផ្ទុះដូចជាផាវ ជាដើមដើម្បីការពារសុវត្តិភាពជូនពលរដ្ឋខ្លាចមានជនឈ្លាតឱកាស់យកពេលពេលវេលាខាងលើប្លន់យកទ្រព្យសម្បត្តិពលរដ្ឋ
ដោយប្រការណាមួយ ប៉ុន្តែពលរដ្ឋមួយចំនួនមិនបានស្ដាប់ការណែនាំរបស់សមត្ថកិច្ចបន្តដុតផាវផ្ទុះពេញក្រុងក្នុងឱកាស់ចូលឆ្នាំចិន វៀតណាមនេះផងដែរ។
ជុំវិញករណីពលរដ្ឋប្រទះឃើញសំបកកន្ទុះគ្រាប់កាំភ្លើងនេះដែរ លោកអធិការក្រុងប៉ោយប៉ែត លោក សៅ សារឿន ថាមិនមានករណីបាញ់បោះនោះទេ៕ វណ្ណា