ខេត្តស្វាយរៀង: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវឃាត់មុខសញ្ញាជនសង្ស័យពាក់ព័ន្ធ ករណីចោរកម្មលួច(ម៉ាស៊ីនបូមទឹក)នៅខេត្តព្រៃវែង។
ការឃាត់ខ្លួននេះធ្វើឡើងនារសៀលវេលាម៉ោង៥និង៣០នាទី កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ត្រង់ចំនុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះប៉ែន វិសាល អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិធ្នង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រភពបន្តថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំនុចវាលស្រែ ស្ថិតក្នុងភូមិធ្នង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយជនសង្ស័យ
ឈ្មោះប៉ែន វិសាល បានធ្វើសកម្មភាពចូលលួចម៉ាស៊ីនបូមទឹក របស់អ្នកភូមិហើយក៏បានរត់គេចខ្លួនរហូតមក។
លុះនៅវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សាវួន អធិការរងផ្នែកព្រហ្មទណ្ឌ នគរបាលស្រុក បានធ្វើការស្រាវជ្រាវរកមុខនិងឃាត់មុខសញ្ញាជនសង្ស័យ នៅត្រង់ចំនុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មកសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាន សមត្ថកិច្ចនគរបាលក្រុងបាវិត ប្រគល់អោយ អធិការដ្ឋាននគរបាលស្រុកព្រះស្តេច ដើម្បីបន្តតាមផ្លូវច្បាប់ ព្រោះជាម្ចាស់ករណី៕