ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពីក្រុមជនសង្ស័យខាងលើនេះ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ ។ករណីចាប់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ម៉ោង០៧និង៣០នាទី ចំណុច៖ផ្លូវជាតិលេខ២ភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៉ាក់ រដ្ឋា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរក្រុមហ៊ុន។ ជនសង្ស័យ០៣នាក់ឃាត់ខ្លួនបាន ទី១.ឈ្មោះ សុខ អៀងលី ហៅខ្លឹង ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកបើកម៉ូតូ)។ ទី២.ឈ្មោះ លី ខេមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកឆក់) និងទី៣.ឈ្មោះ ហេង បញ្ញារ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកយកទូរសព្ទ័ជនរងគ្រោះទៅលក់)។ សម្ភារៈបាត់បង់៖ ១-កាបូបស្ពាយពណ៏ខ្មៅ១ ,២-ប្រាក់ខ្មែរចំនួ៨០ម៉ឺនរៀល។
៣-ទូរសព្ទ័មួយគ្រឿងម៉ាក11pro ពណ៌បៃតង(រកឃើញវិញ) ៤-ទូរសព្ទ័០១ម៉ាកXS Max ពណ៌ខ្មៅ(រកឃើញវិញ)។ វត្ថុតាងចាប់យក៖ ១-ម៉ូតូចំនួន១គ្រឿងម៉ាកHonda c125 សេរី២០២១ គ្មានកុងទ័រ គ្មានកាង ស្លាកលេខកណ្តាល១T8154 (របស់ជនសង្ស័យ) ,២-ទូរសព្ទ័០១គ្រឿងម៉ាកxs max ពណ៌ខ្មៅ(របស់ជនរងគ្រោះ) ,៣-ទូរសព្ទ័០១គ្រឿងម៉ាក11pro ពណ៌បៃតង(របស់ជនរងគ្រោះ) ,៤-ទូរសព្ទ័០១គ្រឿងម៉ាកNចុចពិល(របស់ជនសង្ស័យ) ,៥-កាបូបលុយពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ) ,៦-មួកការពរសុវត្ថិភាពចំនួន២ពណ៌ស(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះគោលបំណងទៅធ្វើការនៅភ្នំពេញ ដោយបានទុកកាបូបលុយក្នុងកន្រ្តកម៉ូតូ។លុះជិះដល់ចំណុចខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកhondac125ពណ៌ខ្មៅសេរី២០២១ ស្លាកលេខកណ្តាល១T៨១៥៤ ដោយឈ្មោះសុខអៀងលី ហៅខ្លឹង រីឯឈ្មោះលីខេមរ៉ា ជាអ្នកជិះខាងក្រោយ ហើយឈ្មោះលីខេមរ៉ា បានឆក់កាបូបពីជនរងគ្រោះនាំគ្នាជិះរត់គេចខ្លួនបាត់ទៅ លុះមកដល់ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤ តាមរយៈឆែកកាម៉េរ៉ាសុវត្ថិភាព កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកឬស្សី និងប៉ុស្តិ៍ព្រែកហូរ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានពីរនាក់ខាងលើ និងជនសង្ស័យម្នាក់ទៀតដែលសមគំនិតយកទូរសព្ទ័ដែលឆក់បានយកទៅលក់ ព្រមទាំងដកហូតបានទូរសព្ទ័របស់ជនរងគ្រោះមកវិញ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសួរនាំចាត់ការតាមនិតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថាពួកខ្លួន ពិតជាបានជិះម៉ូតូនាំគ្នាធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕