ខេត្តស្វាយរៀង: មានការស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈ បុរសម្នាក់ បូមស្រះរបស់ខ្លួនហើយយកខ្សែភ្លើងដើម្បី ឆក់ត្រីភ្លាត់ស្នៀត ឆក់ស្លាប់គួរឱ្យសង្វេគ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
ស្ថិតនៅត្រង់ចំណុចភូមិពោធិថ្មីឃុំស្វាយតាយានស្រុកកំពង់រោទិ៍ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ ខៀវ វីរះ អាយុ៤៤ឆ្នាំរស់នៅភូមិពោធិថ្មីឃុំស្វាយតាយានស្រុកកំពង់រោទិ៍ ។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ភ្លាម សមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ បញ្ជាក់ថាពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុ បុរសរងគ្រោះបានដើរទៅខាងក្រោយផ្ទះរបស់ខ្លួនមើលស្រះទឹកនិងមានបំណងចង់បូមស្រះទឹកដើម្បីចាប់ត្រីយកកមកធ្វើម្ហូប។
ប្រភពបន្តថាក្រោយមកក៏បានហៅគ្នីគ្នានិងយកម៉ាស៊ីនបូមទឹកមកបូមនៅស្រះ រហូតដល់ជិតរីង រួចក៏បានអូសយកខ្សែភ្លើងដើម្បីឆក់ត្រី ចៃដន្យអាក្រក់ស្រាប់តែភ្លាត់ស្នៀតឆក់ប្រកាខ់ដេកដួលទើបបង្កការភ្ញាក់ផ្អើលនាំគ្នាបិទប៉ារ៉ែតភ្លើងនិងលើកមកជួយសង្គ្រោះអកុសលហួសពេលទៅហើយ។
បច្ចុប្បន្នសព ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕