ប្រទេសចិន៖ សម្ដេចតេជោបានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចថា ៖ មុននេះបន្តិចខ្ញុំបានជួបទ្វេរភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាន ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា ចិននិងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់។
...
នាយករដ្ឋមន្ត្រីចិនបានប្រកាស់ផ្តល់ជំនួយឥតសំណងឲ្យកម្ពុជាចំនួន ៣.៦០០លាន យន់ប្រហាក់ប្រហែលជិត ៦០០លានដុល្លារអាមេរិកសម្រាប់រយៈពេល៣ឆ្នាំគឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ។
តាមសំណូមពររបស់ខ្ញុំមិត្តចិនបានយល់ព្រមផ្តល់ថវិការសម្រាប់ដំណើរការបោះឆ្នោតដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាតជាស្រះទឹក អណ្តូងទឹកដែលជាផលប្រយោជន៏សំរាប់ប្រជាជនយើង៕
ដោយ៖ សុខ ខេមរា
...