សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គោលនយោបាយសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតសំខាន់ទៅលើឌីជីថល ដែលក្នុងនោះក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើជាគំរូមុនគេនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគោលនយោបាយសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតសំខាន់ទៅលើឌីជីថល ដែលក្នុងនោះក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើជាគំរូមុនគេនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ បច្ចុប្បន្នបច្ចេកវិទ្យាគឺជាផ្នែកមួយនៃជីវិតរបស់យើងហើយ ដោយមិនអាចដកចេញបាននោះទេ អ្វីដែលសំខាន់គឺត្រូវតែអោបក្រសោបនឹងប្រើប្រាស់វាជាប្រយោជន៍។ ហើយក្រសួងស្ថាប័នរដ្ឋត្រូវធ្វើជាគំរូមុនគេ។
សម្ដេចថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាទី២ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «បើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង គឺគ្មានគ្រូជោគជ័យណាអាចមកជួយបង្ហាត់បង្រៀនយើងឱ្យចេះបានទេ។ អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយដឹងខ្លួនថា នៅមានកម្រិតនោះ ហើយជាអ្នកជោគជ័យពិតប្រាកដ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ៖ អ្នកដែលលូតលឿន ហើយជោគជ័យ គឺចេះរៀនពីកំហុសខ្លួនឯង ចេះទទួលស្គាល់កំហុសខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង និងស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ដោយសារសង្គ្រាម ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ការទទួលបានជ័យលាភីបញ្ចប់ការសិក្សានៅពេលនេះ គឺជាមោទនភាពសម្រាប់ខ្លួនឯងផង ហើយជាពិសេសអ្នកដែលសប្បាយចិត្តជាងគេ គឺឪពុកម្តាយយើងតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ភាពជោគជ័យដែលនិស្សិតយើងសម្រេចបាននាពេលនេះ គឺមិនអាចចាប់ផ្ដាច់បានឡើយពីការចូលរួមរបស់ សាស្ត្រាចារ្យ ឪពុកម្តាយ និងប្រទេសជាតិដែលមានសុខសន្តិភាពផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print