អ្វីទៅជា «ប្រព័ន្ធស្ថានីយ៍បញ្ជូន~ទទួលមូលដ្ឋានទូរសព្ទចល័តក្លែងក្លាយ ឬ Fake Base Transceiver Station / Fake BTS»?

ចែករំលែក៖

ភ្នំពេញ ៖ Fake BTS សំដៅដល់ឧបករណ៍អន្តរមុខវិទ្យុឥតខ្សែអាចចាប់បំពាក់ចន្លោះរវាងស្ថានីយ៍មូលដ្ឋានធម្មតាស្របច្បាប់ (Legitimated Regular Base Station) និងឧបករណ៍អ្នកប្រើប្រាស (User Equipment) ដូចជាស្មាតហ្វូន តាបផ្លែត ឬទូរសព្ទចល័ត…នៅក្នុងគ្រប់បណ្តាញទូរសព្ទចល័ត។ នេះជាការលើកឡើងពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ ។

លោកបន្យថា ៖ Fake BTS នេះក្លែងជាបណ្តាញស្របច្បាប់ និងតម្លើងជាសត្រូវប្រឆាំងនឹងឧបករណ៍អតិថិជន ដូចជាស្មាតហ្វូន តាបផ្លែត ឬទូរសព្ទចល័ត…) សម្រាប់ការគម្រាមកំហែងលើសន្តិសុខនានា នៅក្នុងស្តង់ដានៃបណ្តាញសែលលុឡា/ទូរសព្ទចល័ត។

លោក អុឹម វុត្ថា បញ្ជាក់ថា ៖ សព្វថ្ងៃនេះ ពួកជនអានាមិកបានយកវាមកប្រើប្រាស់ធ្វើសកម្មភាពល្មើសច្បាប់ ដូចជា កាបញ្ជូនសារខ្មីអំពីល្បែងស៊ីសងអនឡាញខុសច្បាប់ ព័ត៌មានផ្តល់កម្ចីអនឡាញខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មរំខាននានា ទៅទូរសព្ទដៃរបស់អ្នកប្រើប្រាស់ដោយមិនបាច់ឆ្លងកាត់ប្រព័ន្ធទូរសព្ទចល័តរបស់ប្រតិបត្តិករទូរគមនាគមន៍ នៅកម្ពុជាយើង…។

ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ វាជាអំពើល្មើសនឹងច្បាប់ស្តីពីទូរគមាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print