គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១៦ កុម្ភៈ កើតឡើងចំនួន ០៧លើក បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៧លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៥នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៩នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៧នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ មិនគោរពសិទ្ធិ ០៥លើក (ស្លាប់ ០នាក់, ធ្ងន់ ០៥នាក់, ស្រាល ០៤នាក់),បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០៤នាក់, ស្រាល ០២នាក់)៕

ដោយ ៖ សហការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print