រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមអេហ្ស៊ីបបានបន្ថែមថា ជំនួយពីអេហ្ស៊ីបមានចំនួន 60% នៃចំនួនសរុបនៃទំនិញសង្គ្រោះដែលផ្តល់ដល់តំបន់ហ្គាហ្សា បានបញ្ជូនតាមផ្លូវ សមុទ្រ ឬផ្លូវអាកាស។
កាលពីថ្ងៃទី 16 ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមអេហ្ស៊ីប លោកស្រី Nivine El-Kabbag បាននិយាយថា ប្រទេសនេះបានបញ្ជូនជំនួយមនុស្សធម៌ជិត 200.000 តោនទៅកាន់តំបន់ Gaza Strip ។
រដ្ឋមន្ត្រី El-Kabbag បានធ្វើសេចក្តីប្រកាសខាងលើ ខណៈពេលដែលចូលរួមក្នុងការរត់ម៉ារ៉ាតុងមួយដែលមានឈ្មោះថា “Run for Gaza” នៅក្នុងរដ្ឋធានី Cairo របស់ប្រទេសអេហ្ស៊ីប ដោយបានទាក់ទាញអ្នកចូលរួមចំនួន 10.000 នាក់ ដើម្បីរៃអង្គាសថវិកាសម្រាប់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ Gaza។
លោកស្រីបានកោតសរសើរចំពោះតួនាទីរបស់អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបក្នុងការរៀបចំសេវាកម្មដឹកជញ្ជូន ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងការរក្សាទុកជំនួយដែលទទួលបានពីប្រទេសជិត 37។
រដ្ឋមន្ត្រី El-Kabbag បានបន្ថែមថា ជំនួយពីប្រទេសអេហ្ស៊ីប ស្មើនឹង 60% នៃជំនួយសរុបដែលផ្តល់ទៅឱ្យតំបន់ហ្គាហ្សា បញ្ជូនតាមផ្លូវ សមុទ្រឬផ្លូវអាកាស។
ជាមួយគ្នានេះ ប្រមុខទីភ្នាក់ងារព័ត៌មានជាតិអេហ្ស៊ីប លោក Diaa Rashwan បានសង្កត់ធ្ងន់ថា អេហ្ស៊ីបបដិសេធចំពោះការផ្លាស់ទីលំនៅដោយបង្ខំឬដោយស្ម័គ្រចិត្តរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាស្ទ្រីបទៅកន្លែងផ្សេងទៀត ជាពិសេសទៅកាន់ទឹកដីអេហ្ស៊ីប៕ ដោយធីរីណា
រូបថត: TTXVN