អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែកុម្ភៈ

ចែករំលែក៖

យោងតាមនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានឃុំខ្លួន នឹងត្រូវដោះលែងពីមន្ទីរពេទ្យប៉ូលីស នៅថ្ងៃអាទិត្យ (១៨កុម្ភៈ)

កាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) នាយករដ្ឋមន្ត្រីថៃ ស្រេថា ថាវីស៊ីន បានប្រាប់សារព័ត៌មានថា «រឿងនេះនឹងធ្វើឡើងនៅថ្ងៃទី១៨» ដោយបន្ថែមថា លោកមិនបានដឹងពីព័ត៌មានលម្អិតនោះទេ ហើយ «អ្វីៗនឹងធ្វើឡើងតាមច្បាប់»។
លោកថាក់ស៊ីន (អាយុ 74 ឆ្នាំ) បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃពីឆ្នាំ 2001 ដល់ឆ្នាំ 2006 ។ គាត់ត្រូវបានឃុំខ្លួនតាំងពីខែសីហាឆ្នាំមុន បន្ទាប់ពីបានវិលត្រឡប់មកប្រទេសកំណើតរបស់គាត់វិញបន្ទាប់ពីរស់នៅនិរទេសក្រៅប្រទេសអស់រយៈពេល 15 ឆ្នាំ។
តុលាការកំពូលថៃធ្លាប់បានកាត់ទោសលោកថាក់ស៊ីនឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ក្រោយមក ត្រូវបានបន្ថយមកត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រថៃ Maha Vajiralongkorn។ មកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យរយៈពេល៦ខែហើយ ដោយសារតែស្ថានភាពសុខភាពរបស់លោក។
ទោះបីជាត្រូវបានលើកលែងទោសក៏ដោយ លោកថាក់ស៊ីន អាចនឹងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ខណៈដែលព្រះរាជអាជ្ញាកំពុងពិចារណាចោទប្រកាន់គាត់ពីបទប្រមាថព្រះមហាក្សត្រនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំ 2015៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print