ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការដែលកម្ពុជារីកចម្រើនមកដល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺក្នុងរយៈពេល ២៥ឆ្នាំមកនេះ កម្ពុជារីកចម្រើនលូតលាស់ខ្លាំងដោយសារកត្តានយោបាយ និងការដាក់ចេញនូវក្របខណ្ឌនយោបាយជាក់លាក់និងច្បាស់លាស់របស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ កត្តានេះរាប់ចាប់ពីយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ ដែលសម្តេចតេជោបានដឹកនាំ និងបានដាក់ចេញគោលនយោបាយ ក្នុងនោះគឺត្រូវថែរក្សាសន្តិភាព ដែលជាមូលដ្ឋានសំខាន់ណាស់សម្រាប់ធ្វើកិច្ចការនានា ហើយយើងត្រូវរួមគ្នាថែរក្សាកត្តានេះអោយបាន ទោះក្នុងតម្លៃណាក៏ដោយ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ» នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់ ៕