សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់នាថ្ងៃទី២០​ កុម្ភៈនេះ​

ចែករំលែក៖

ភ្នំពេញ​៖​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២០ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានបណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ និងកើតឡើងចំនួន ១០លើក។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលេីនេះ​ បានកើតឡើងចំនួន ១០លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៥នាក់ (យប់ ០២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៥នាក់, ស្រាល ០១នាក់), ប្រជែង ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print