ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកJeepមួយគ្រឿងបួងចង្កូតបត់មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូម៉ាកប៊ីតជិះដោយនារីពីនាក់ឈុបរងចាំស្តុបចំពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ខែកុម្ភះ ឆ្នាំ២០២៤ ចំណុចអតីតរង្វង់មូលទួលគោកចាស់លើផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញនាទី២នាក់ជិះម៉ូតូម៉ាកប៊ីតមួយគ្រឿងងពាក់ផ្លាកលេខ ភ្នំពេញ 1IY-8186ជិះឌុបគ្នាតាមបណ្តោយផ្លូវ៥៩២ក្នុងទិសដៅពីលិចមកកើតខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើបានឈុបរងចាំស្តុបក្រហម ពេលនោះដែរស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJeepពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BO-2658 បើកដោយបុរសម្នាក់ចេញពីចំណុចស្ពានអាកាស៥មករាក្នុងទិសដៅពីត្បូងមកជើងរួចបានបត់ឆ្វេងឆ្លងស្តុបកាត់តាមបណ្តោយផ្លូវ៥៩២ក៏ជ្រុលចង្កូតបុកម៉ូតូម៉ាកប៊ីតដែលឈុបរងចាំស្តុបចំពីមុខពេញទំហឹងបណ្តាលឲ្យដួលខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សខូចខាតតែសម្ភារះតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឲ្យភាគីទាំងសង្ខាងសម្រួលគ្នាក្រោយពីសម្រួលចប់ដោយភាគីម្ចាស់រថយន្តព្រមសំណងទៅលើម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕ដោយ៖សុខាសែនជ័យ