ថ្ងៃ​នេះ! មនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៨លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៩នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០១នាក់), បត់គ្រោះថ្នាក់ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print